"អូយ!" Jin ក៏ឧទានឡើងនៅពេលដែលគេបិះនឹងផ្កាប់មុខ ទៅហើយ តែក៏បានបុរសដែលបុកគ្នាជាមួយគេនោះជួយទប់គេជាប់
"សុំទោសមិញនេះខ្ញុំរត់មិនបានមើល" Jin ក៏ប្រញាប់សុំទោសហើយងាកក្រោយមើលថា Eunsang តាមមកឬអត់ រួចក៏ឃើញថាគ្នាគេកំពុងតែឈរស្ងៀមមើលមក ហាក់ដូចជារងចាំមើលសភាពការបន្ទាប់ទៀតរបស់ Jin
"មិនអីទេ" Namjoon ក៏និយាយឡើងហើយក៏សម្លឹងមើលមុខរបស់ Jin ពេលស្របពេលដែលអ្នកម្ខាងកំពុងតែងាកមកវិញ
"មានត្រូវកន្លែងណាទេ?"
"មិនអីទេៗ" Jin ឆ្លើយយ៉ាងញាប់ ហើយក៏ប្រញាប់ចាប់ដៃរបស់ Jimin ប្រុងនឹងរត់បន្តតែ ក៏បង្អាក់វិញដោយសារតែសម្តីរបស់ Jisoo
"ឈប់សិន! ខ្សែដៃរបស់បងជ្រុសហើយ" Jisoo និយាយព្រមទាំងអោនទៅរើសខ្សែដៃនៅលើឥដ្ឋឡើងមក
"អរ៎! អរគុណហើយ" Jin អរគុណហើយក៏រត់ទៅបាត់ពីរនាក់ Jimin
"ពួកគេប្រញាប់ទៅណាហ្នឹង?" Jisoo សួរឡើងទាំងងឿងឆ្ងល់
មិនទាន់ទាំងបាត់ឆ្ងល់ផងក៏នាងឃើញមនុស្សពីរបីនាក់ទៀតរត់ដេញតាមពីក្រោយ Jimin និង Jin
"បងធំ! ពួកគេត្រូវក្មេងពាលដេញធ្វើបាបមែនទេ?" Jisoo និយាយចេញមកដោយមិនបានគិតច្រើន
"ឯងទៅរក Jungkook និង Taehyung មុនទៅ" Namjoon និយាយហើយក៏រត់ទៅតាមមនុស្សដែររត់តាម Jin និង Jimin តាមពិតមិនចង់ចេះដឹងប៉ុន្មានទេ តែព្រោះឃើញគេមានគ្រោះថ្នាក់ នៅនឹងមុខហើយបើធ្វើជាមើលមិនឃើញវាអត់ចិត្តធ៌មមេត្តាពេក
"បងធំ!" Jisoo តម្លើងសម្លេងហៅបងប្រុសនាងហើយក៏ដកដង្ហើមធំ
"មិនចោលចរឹកចេះដឹងរឿងគេហ្នឹងសោះ" Jisoo និយាយ
តិចៗ ហើយក៏សម្រេចចិត្តរត់ទៅតាមបងធំគេដែរ ដោយមិនចង់អោយបងប្រុសរបស់នាងរត់ទៅតែឯង
"ចាំខ្ញុំផង" នាងរត់បន្តែមស្រែកតាមបន្តើរស្ទើរតែមិនចង់ទាន់
ចំណែកឯ Jin និង Jimin ក៏បានរត់ទៅដល់មុខជណ្តើរយន្ដ តែដោយសារចាំយូរទម្រាំមកដល់ពួកគេក៏សម្រេចចិត្ត រត់ចុះទៅតាមជណ្តើរជើង ពួកគេរត់ដោយគ្មានទិសដៅនោះទេ
រត់ៗ ក៏បត់ចេញទៅដល់ចំណតឡាន
"បងប្រុសកើតអីមែនទេ?" Jimin មិនដឹងរឿងអ្វីទាំងអស់ដឹងតែរត់តាមបងប្រុសរបស់គេ ទាំងមិនបានងាកក្រោយមើល
