🔮 ពេលព្រឹកដ៏ផ្អែមល្ហែម 🔮

324 50 33
                                        

_The Orchid Resident_

ពន្លឺព្រះអាទិត្យចេះរស្មីចូលមកក្នុងបន្ទប់គេងតាមផ្ទាំងកញ្ចក់ ដូចជាកំពុងតែលាបព៌ណទឹកមាសស្រាលស្រទន់ ទៅលើជញ្ជាំងព៌ណសនៃបន្ទប់ ទីក្រុងនៅខាងខាងក្រៅកំពុងតែមមាញឹម ចំណែកឯនៅក្នុងបន្ទប់នេះនៅរក្សាភាពស្ងប់ស្ងាត់ដដែល

Jimin បានភ្ញាក់ពីដំណេកដោយនៅសឺរៗ នៅឡើយ បបូរមាត់ញាចចេញជាស្នាមញញឹមនៅពេលដែលស្តាប់ឮសម្លេងបេះដូងរបស់ Jungkook នៅជាប់ត្រចៀកខណៈពេលដែល គេកំពុងតែគេងនៅលើដើមទ្រូងរបស់ Jungkook ហើយដៃរបស់ Jungkook នៅអោបក្រសោបចង្កេះរបស់គេនៅ ឡើយ

Jimin គ្រាន់តែសម្លឹងមើលគេដោយមិនបានកំរើក គ្រាន់តែដកដង្ហើមរីករាយនឹងវត្តមានមនុស្សដែរកំពុងតែគេងអោបគេនៅពេលនេះ ក្លិនទឹកអប់ប្រហើររបស់ Jungkook នៅភាយមកចូលក្នុងច្រមុះគេនៅឡើយ ទោះជាយប់មិញរវងាគេជាមួយ Jungkook បញ្ចប់ទៅមិនតិចដងបែកញើសសស្រាក់ យ៉ាងណាក៏ដោយ

វាជាលើកទីមួយក្នុងឆាកជីវិតរបស់គេដែរភ្ញាក់ឡើងនៅក្នុងរង្វង់ដៃរបស់នរណាម្នាក់ដែរធ្វើអោយមានអារម្មណ៍ថាកក់ក្តៅ មិនមែនជាការស្តាយក្រោយ

"Jungkook..." Jimin ឧទានឡើងដោយបិទភ្នែករបស់គេវិញ ព្រមជាមួយសម្លេងស្រទន់

"ហឹម?" សម្លេងឆ្លើយតបពីបំពង់.ក.របស់ Jungkook ធ្វើអោយ Jimin ញញឹម

"អូនគិតថាអូនចូលចិត្តភ្ញាក់ឡើងបែបនេះ" Jimin និយាយដោយសម្លេងទាបល្មម

"ល្អហើយ! ព្រោះបងគិតថានឹងផ្តល់ពេលវេលាបែបនេះអោយអូនពេញមួយជីវិតនេះទៅ" Jungkook ប្រាប់ដោយអោប Jimin កាន់តែណែននៅក្នុងរង្វង់ដៃរបស់គេ

"មិនបានទេ! អូនចូលចិត្តបែបនេះតែពួកយើងមិនអាចធ្វើ
បែបនេះរាល់ថ្ងៃទេ" Jimin បើកភ្នែកមកតវ៉ា
"ព្រោះអូនត្រូវរស់នៅជាមួយបង Jin"

"មករស់នៅជាមួយបងមក! បង Jin ទុកអោយបងធំគាត់មើលថែទៅ" Jungkook តបវិញដោយសាមញ្ញ ដោយធ្វើអោយ Jimin ទះដើមទ្រូងរបស់គេតិចៗ ធ្វើអោយគេអស់សំណើច ហើយខិតមកថើបថ្ងាស់របស់ Jimin
"ពេលនេះម៉ោងប៉ុន្មានហើយ?" Jungkook សួរដោយនៅខ្ជិលមិនទាន់ចង់ក្រោកចេញពីលើពូកនៅឡើយ

Falling Into USWhere stories live. Discover now