🔮 ពាក្យសន្យារវាងគ្នានិងគ្នា 🔮

263 48 54
                                        

_KTK Entertainment_

Jhope បានមកកំដរ Jimin ថតនៅថ្ងៃដំបូងរបស់គេ ព្រោះគេដឹងថាមាន Soohun ចូលរួមជាមួយព្រមទាំងមាន Nabi ម្នាក់ទៀត ដំបូងគេបានជំទាស់ជាមួយគំនិតរបស់ Taehyung ដែរស្នើរសុំអតិថិជនអោយបន្ថែម Jimin ម្នាក់ទៀតដែរ ព្រោះគេដឹងពីទំនាក់ទំនងរវាងមិត្តគេនិង Soohun តែគេគិតយូរៗ ទៅគ្មានអីត្រូវអោយមិត្តគេគេចមុខពីបញ្ហានោះទេ ណា មួយ Jimin មិនបានខុស អញ្ចឹងគ្មានអីត្រូវជំទាស់ទៀតនោះទេ

"កុំភ័យដឹងទេ!" Jhope និយាយទៅកាន់មិត្តរបស់គេដោយញញឹម ហើយក៏ងាកទៅឃើញ Soohun ជាមួយនិង Nabi បន្តើរគ្នាមក
"ឯងថតអោយតែត្រូវតាមអ្នកដឹកនាំប្រាប់ទៅបានហើយ! កុំ
រវល់ជាមួយពួកគេ"

"យើងដឹងហើយ! យើងមិនខ្វល់ជាមួយពួកគេទេ" Jimin តបវិញដោយញញឹមអោយមិត្តរបស់គេទុកចិត្ត

"សួស្តី Jhope!" សម្លេងស្រួយរបស់ Nabi បន្លឺឡើង ដោយគួរសម
"នេះជាម៉ូឌែលកុងត្រាថ្មីមែនទេ?"

"បាទ!" Jhope តបដោយញញឹមធម្មតា
"បើគេថតខុសត្រូវកុំប្រកាន់អី!" Jhope ឧទានឡើងដោយការគួរសម

"ខ្ញុំឈ្មោះ Nabi! រីករាយដែរបានស្គាល់" Nabi ញញឹមហើយនិយាយលាដៃចេញទៅស្វាគមន៍ Jimin ដែរកំពុងតែអង្គុយក្បែរ Jhope

"រីករាយដែរបានស្គាល់ Nabi! ខ្ញុំឈ្មោះ Jimin" Jimin តបដោយញញឹមធម្មតាហើយចាប់ដៃជាមួយ Nabi ជាការគួរ សម

"....." Nabi គ្រាន់តែញញឹមតបវិញ ដោយក្នុងចិត្តកំពុងតែគិតថាដូចប្រហែកប្រហែលជាមួយសម្លេងរបស់ Jimin
"អញ្ចឹងខ្ញុំទៅរៀបចំខ្លួនសិនហើយ!"

"បាទ!" Jimin និង Jhope តបវិញដំណាលគ្នាហើយនាងក៏ បានដើរចេញទៅ

"នេះនាងមិនដឹងថាយើងជាសង្សារចាស់របស់ Soohun ទេឬ?" Jimin ងាកទៅសួរមិត្តគេដោយលើលចិញ្ចើមឆ្ងល់

"យើងធ្វើម៉េចដឹង?" Jhope តបវិញដោយមុខឆ្ងល់ដូចគ្នា
"តែប្រហែលជាមិនដឹងរឿងទេ! បើដឹងរឿងប្រហែលជាមិនមកស្វាគមន៍អីបែបនេះទេ"

ខណៈពេលដែល Nabi ចូលទីតុបតែងមុខរបស់នាងបន្ថែម Soohun ដែរប្តូរសម្លៀកបំពាក់ហើយក៏ដើរចេញមករក Jimin និង Jhope នៅសាឡុងជិតបន្ទប់ Studio ថតរូប

"Jimin!" Soohun ឧទានឡើង ទាក់ទាញចំណាប់អារម្មណ៍អោយពីរនាក់មិត្តភ័ក្តិកំពុងតែនិយាយគ្នាបែរមករកគេ មុននឹងគេដាក់ខ្លួនអង្គុយនៅសាឡុងក្បែរនោះ

Falling Into USKde žijí příběhy. Začni objevovat