_KTK Entertainment_
ការិយាល័យដែរជាបននទប់លោកនាយករបស់ Taehyung នៅពាក់កណ្តាលពាលរសៀល ពន្លឺព្រះអាទិត្យជះចូលតាមផ្ទាំងកញ្ចក់ Jhope បើកទ្វារដើរចូលមកដោយឬកពារធម្មតា
តែស្របពេលដែលគេកែវភ្នែកសម្លឹងមើលទៅកាន់ Taehyung ដែរកំពុងតែរវល់ជាមួយឯកសាររបស់គេ ក៏ធ្វើ អោយ Jhope ញោចមាត់ញញឹមជាបន្ទាត់កោងដោយមិន ដឹងខ្លួន
"នេះគឺជាកុងត្រាកំណែទម្រង់ថ្មីលោកនាយក!" Jhope ដាក់ឯកសារនៅលើតុរបស់ Taehyung ហើយម្ចាស់ការិយាល័យក៏បានទាញឯកសារនោះមកមើល
"ចុះហត្ថលេខានៅត្រង់... ហើយនៅត្រង់..និងនៅសន្លឹកចុងក្រោយជិតត្រារបស់ផលិតកម្ម" Jhope និយាយដោយចង្អុលទៅតាមកន្លែងដែរ Taehyung ត្រូវចុះហត្ថលេខា
"ហេតុអីក៏មួយរយៈនេះខ្ញុំមានអារម្មណ៍ថា Jhope និយាយដូចជាទប់ៗ ដង្ហើមអញ្ចឹង?" Taehyung សួរចេញទៅដោយ ងឿងឆ្ងល់
"ឬក៏និយាយជាមួយខ្ញុំធ្វើអោយ Jhope ចង់សើច?"
"ព្រោះខ្ញុំដឹងថាបើខ្ញុំសើចជាមួយលោកនាយកខ្ញុំប្រាកដជាត្រូវឈរនិយាយជាមួយលោកនាយកគុណនឹងពីរដងនៃរយៈពេលដែលខ្ញុំត្រូវរងចាំ" Jhope បកស្រាយទៅកាន់ប្រធានរបស់គេ
"អរ៎!" Taehyung ងក់ក្បាល ចាត់ទុកថាគេយល់ស្របទៅ លើគំនិតរបស់ Jhope ហើយបើកឯកសារមកចុះហត្ថលេខា
"ពិតជាយល់ច្បាស់ពីខ្ញុំដល់ហើយណ៎ អូនសម្លាញ់" Taehyung បញ្ចប់ដោយញ៉ោះជំនួយការរបស់គេ
"នេះជាតួរនាទីរបស់ខ្ញុំអញ្ចឹងហើយ" Jhope ធ្វើជានិយាយធម្មតា តែគេចង់ដាច់ខ្យល់ជាមួយការញ៉ោះរបស់ Taehyung
"Jhope ធ្លាប់គិតថាវាចម្លែកទេ? មិត្តរបស់ Jhope គេមានគូរអស់ហើយ..ហើយហេតុអីបានជា Jhope នៅម្នាក់ឯងនាំអោយខ្លួនឯងឯកាបែបនេះទៀត?" Taehyung សួរផ្គើន
"អោយតែចេះខ្ញុំស្រឡាញ់ខ្លួនឯងគឺគ្រប់គ្រាន់ហើយ" Jhope ប្រញាប់ឆ្លើយតបទៅវិញ
"មនុស្សដែរគួរអោយស្រឡាញ់ដូចអូនសម្លាញ់គ្មានអ្នកណា មើលឃើញទេឬ?" Taehyung លើកចិញ្ចើមសួរ ហើយបង្ហើយហត្ថលេខានៅទំព័រចុងក្រោយរបស់គេ
"វាធ្វើអោយខ្ញុំឆ្ងល់ថា...."
"លោកនាយកឆ្ងល់អ្វី?"
"ប្រហែលជា Jhope លួចចាប់អារម្មណ៍នរណាម្នាក់! តែមិនហ៊ានសារភាពប្រាប់គេមែនទេ? ឬក៏លួចចាប់អារម្មណ៍ខ្ញុំ?" Taehyung និយាយតាមអ្វីដែលគេនឹកឃើញ ហើយក៏សើចទៅកាន់ Jhope
