_ភូមិគ្រឹះលោក Hajoon_
Jisoo កំពុងតែអង្គុយនៅសួនខាងក្រោយផ្ទះ ហើយមើល
ទូរសព្ទ័របស់នាងសុខៗ ក៏មានដៃនរណាម្នាក់មកដកទូរសព្ទ័ពីដៃរបស់នាងដោយធ្វើអោយភ្ញាក់បន្តិច មុននឹងសម្រួលអារម្មណ៍ងាកមើលថាជាអ្នកណា មិនបាច់ទាយក៏ដឹងដែរថាជាអ្នកណា ដែលចូលចិត្តតែញ៉ោះនាងបែបនេះ
"បង Tae!" Jisoo ស្រែកឡើងចង់ផ្អើលផ្ទះហើយនៅពេលឃើញថាជា Taehyung
"ឯងញ៊ាំកញ្ចែមែនទេ?" Taehyung និយាយហើយសើចរួចក៏ដើរ មកអង្គុយជិតប្អូនស្រីរបស់គេ
"កំពុងតែមើលអីនឹង!" Taehyung ក៏ចុចមើលទូរសព្ទ័របស់ Jisoo ដោយមិនសុំការអនុញ្ញាត
"អូរ៎! មុខសុភាពៗ បែបនេះមើលសុទ្ធតែប្រុសសាច់ដុំ"
"នែ! បងកុំមកចេះដឹងរឿងខ្ញុំ" Jisoo ឮហើយក៏ឈោងទៅយកទូរសព្ទ័មកវិញ តែបងប្រុសគេមិនព្រមអោយ
"ចាំមើលបងប្រាប់ម៉ាក់"
"អត់ទេ! ខ្ញុំមិនបានមើលទេ" Jisoo ដណ្តើមមិនឈ្នះក៏ឈប់
ដណ្តើម ហើយអង្គុយធម្មតាវិញ
"គ្រាន់តែចៃដន្យអូសនៅចំតែប៉ុណ្ណោះ"
"បងមិនជឿ"
"មិនជឿអោយទូរសព្ទ័មកខ្ញុំវិញមក"
"មិនជឿផងអោយធ្វើអី?"
"ចាំមើលខ្ញុំឈប់និយាយរកបងហើយ" Jisoo និយាយហើយក៏អោបដៃបែរមុខចេញ ធ្វើជាខឹងនឹងបងប្រុសរបស់នាង
"បងធំ! បងមកចំពេលល្អណាស់" Jisoo គ្រាន់តែឃើញ Namjoon ដើរមកភ្លាមក៏រត់វ៉ឹងទៅរកភ្លាម
"អ្នកណាគេធ្វើបាបប្អូនស្រីសំណព្វចិត្តរបស់បងទៀតហើយ" Namjoon កៀកស្មារប្អូនស្រីគេក៏សួរឡើងទាំងញញឹម
"បង Tae! គាត់យកទូរសព្ទ័ខ្ញុំ" Jisoo និយាយព្រមទាំងចង្អុលទៅទូរសព្ទ័នៅក្នុងដៃរបស់ Taehyung ហើយធ្វើមុខស្អុយប៉ែ
"Tae អោយទៅប្អូនវិញទៅ"
"អោយនិយាយគេសុំខ្ញុំស្រួលបួលសិនមក! ចាំខ្ញុំអោយវិញ" Taehyung ញាក់ចិញ្ចើមហើយក៏និយាយ
"អត់ទេ!" Jisoo ក្បាលរឹងបដិសេធ
"អញ្ចឹងមិនបាច់យកវិញទេ"
"បងធំ!!!!!!" Jisoo និយាយមិនឈ្នះ Taehyung ក៏ងាកមកធ្វើមុខគួរអោយអាណិតទៅកាន់បងធំរបស់នាង ដើម្បីអោយបងធំជួយ តែបងធំនាងក៏នៅឈរសើចមិនព្រមជួយ
"មិនអីទេ! ខ្ញុំទៅរកបង Jungkook ក៏បានដែរ"
