_E&M Coffee Shop_
ដោយថ្ងៃនេះជាថ្ងៃសម្រាក Jimin ក៏ត្រូវបានមិត្តភ័ក្តជិតស្និតរបស់គេទាំងពីរដែលស្គាល់គ្នាតាំងពីរតូចទៅចាប់គេពីផ្ទះមក ហាងកាហ្វេព្រោះថាបើហៅតាមសម្រួលគឺមិនព្រមមកនោះទេយកលេសរហូត
"ពួកឯងហៅយើងអោយចេញមកធ្វើអី?" Jimin សួរទៅមិត្តរបស់គេទាំងពីរ
"ពួកយើងនឹកឯង" មិត្តរបស់គេទាំងពីរនិយាយឡើងដំណាលគ្នាតែម្ដង
"បើនឹកហេតុអីក៏មិនជួបយើងនៅផ្ទះទៅ មិនចាំបាច់អស់លុយ" Jimin តបហើយក៏អោនផឹកកាហ្វេរបស់គេ
"ឯងនេះគំរិះណាស់" Jhope ឧទានហើយធ្វើមុខស្អុយទៅកាន់ Jimin
"នែយើងមិនមែនអ្នកមានដូចជាឯងទាំងពីរទេ"
"ហ៊ើយ! កុំមកនិយាយបែបនេះខូចបរិយាកាសអស់ហើយ" Jackson ក៏ប្រញាប់ប្តូរប្រធានបទភ្លាម ព្រោះមិត្តគេចូលតួរ អីឡូវហើយ
"ត្រូវហើយ! Jackson គេនិយាយត្រូវ" Jhope ជួយគាំទ្រការប្តូរប្រធានបទ
"និយាយអញ្ចឹងឯងជាមួយអាមិត្តប្រុសឯងយ៉ាងម៉េចហើយ?" Jhope សួរទៅកាន់ Jimin
"មិនអីទេ! ហើយឯងក៏ហៅគេអាក្រក់ម្ល៉េះ?" Jimin ឆ្លើយតប និហសួរទៅវិញទាំងហួសចិត្ត
"មកយើងមិនចូលចិត្តវាទេ" Jhope ដោយមុខស្មើរ ព្រោះគេ មិនបាននិយាយលេងទេ
"ហើយឯងទៅស្អប់មិត្តប្រុសរបស់ Jimin ដោយសារឯងលួច
ស្រឡាញ់ Jimin មែនទេ?" Jackson គេសួរទៅកាន់ Jhope ដោយចង់ញ៉ោះលេង
"នែ! Jackson ឯងកុំចេះតែបើកមាត់ព្រុសណា" Jhope ក៏ងាកមកថាអោយមិត្តរបស់គេវិញ
"ហើយឯងទៅស្អប់គេធ្វើអី?" Jackson ក៏សួរទៅវិញទាំងមិនយល់ Jimin ក៏រងចាំស្ដាប់ចម្លើយដូចគ្នា
"មកពីយើងស្អប់" Jhope ឆ្លើយហើយក៏ញាក់ស្មារធ្វើធម្មតា
"សង្ស័យតែនៅកន្លែងធ្វើការប្រធានឯងអោយដេញស្រីឡើងឆ្គួតហើយ" Jackson និយាយហើយសើចព្រមទាំងលើកកែវផឹកកាហ្វេរបស់គេមកផឹកផ្សើបបំពង់.ក.
"យើងមិនយល់! យើងដាក់ពាក្យទៅធ្វើជាជំនួយការសោះ ប៉ុន្តែបើការងាររបស់យើងវិញគឺរាល់ថ្ងៃគ្មានអីក្រៅពីធ្វើជាឆ្កែ ឆ្គួតដេញខាំស្រីរបស់គេនោះទេ" Jhope លើកឡើងទាំង មិនសប្បាយចិត្ត នឹកឃើញក៏ម៉ួម៉ៅភ្លាមៗ
