_KTK Entertainment_
រយៈពេលពីរម៉ោងបានកន្លងផុតទៅ ការថតនៅក្នុង Studio បានរួចរាល់ជាស្ថារពរ រយៈពេលពីរម៉ោងនេះទាំង Jisoo និង Jhope ពួកគេនៅអង្គុយរងចាំព្រមទាំងលួចថតរូប Taehyung និង Jimin ដែរធ្វលស្ទាយខុសទុកទៀតផង
"ហត់នឿយទេ Jimin?" Taehyung សួរឡើងដោយញញឹមហើយហុចទឹកមួយដបទៅអោយ Jimin នៅបន្ទប់ប្តូរសម្លៀកបំពាក់
Jimin គេត្រូវចូលមកប្តូរឈយតដើម្បីឡើងទៅថតនៅលើ ដំបូលអាគារជាប្លង់ចុងក្រោយនៅក្នុងថ្ងៃនេះ
"មិនសូវហត់ប៉ុន្មានទេ! ហត់តែត្រូវធ្វើមាត់អោយញញឹមរហូត" Jimin តបវិញដោយទទួលទឹកពីដៃរបស់ Taehyung
"អរគុណច្រើនបង Tae!"
"មិនបាច់ញញឹមក៏បានដែរលើកក្រោយ! ធ្វើមុខស្មើរក៏វាជា ស្ទាយទាក់ទាញមួយបែបទៀតដែរ" Taehyung នោយាយពន្យល់ទៅកាន់ Jimin
"ហើយបើតាមខ្ញុំមើលទៅ...Jimin រៀនឆាប់ចេះទេ! មកថតតេស្តតែប៉ុន្មានដងទៀតក្លាយជាអ្នកថតម៉ូដអាជីពហើយ" Taehyung និយាយបញ្ចប់ដោយមិញភ្នែកទៅកាន់ Jimin
"កុំនិយាយបែបនេះអីបង Tae! ពេលថតរួចមុននេះខ្ញុំទើបតែ ដើរទាក់ខ្សែភ្លើងប៊ិះរលំដងភ្លើងថតទៀត" Jimin និយាយដោយអស់សំណើចជាមួយខ្លួនឯង
"សំណាងហើយខ្ញុំមិនមែនជាតារាល្បី! កុំអីមានគេលួចថតយកទៅ bully ស្លាប់ហើយ"
"កុំភ័យ! បើមានអ្នក bully ដោយសារតែរឿងនេះ...ខ្ញុំប្រកាសអោយតារាទាំងអស់ក្នុងផលិតកម្មថតវាធ្វើ Trend!"
"ហាហា! អរគុណហើយបង Tae ដែរគាំទ្រខ្ញុំដល់ថ្នាក់នេះ" Jimin តបវិញដោយកាន់តែអស់សំណើច
"ខ្ញុំមិនរំខាន Jimin យូរទេ! ខ្ញុំទៅវិញហើយ Jimin នៅរៀបចំខ្លួនបន្តទៀតចុះ" Taehyung និយាយព្រមទាំងលើក ដៃលា Jimin ហើយដើរចេញទៅក្រៅ
✰✰✰✰✰
_M condo_
Eunji កំពុងតែអង្គុយគងអន្ទាក់ខ្លានៅលើសាឡុង ចុចទូរសព្ទ័ ទាំងញញឹមញញែមសប្បាយចិត្ត ព្រោះនាងបានជាប់កុងត្រា មួយឆ្នាំជាមួយនឹងផលិតកម្ម SH បន្ទាប់ពីបានធ្វើតេស្តរយៈ ពេលជិតមួយអាទិត្យកន្លងមកនេះ
សម្លេងទូរសព្ទ័របស់នាងបន្លឺឡើង ហើយនាងក៏បានចុចទទួល លើកមកនិយាយក្បែរត្រចៀករបស់នាង
