"Jimin ឯងយ៉ាងម៉េចហើយ?" Jin បានសួរនាំប្អូនរបស់គេដែលកំពុងតែញ៊ាំអាហារពេលល្ងាចជាមួយគ្នានៅឯផ្ទះ កាល ពីព្រឹកគេបានដាក់ពាក្យបណ្តឹងរួចរាល់អស់ហើយ បើសិនជាប៉ូលីសចាប់បាន Eunsang នៅពេលណា ខាងប៉ូលីសនឹងទាក់ទងមកគេម្ដងទៀតភ្លាម
"ខ្ញុំមិនអីទេ!" Jimin ញញឹមហើយតបទៅបងរបស់គេវិញ ទាំង Jin ដឹងហើយថាប្អូនគេនៅពិបាកចិត្ត សូម្បីតែភ្នែកក៏នៅហើមនៅឡើយដែរ
"Soohun គេសុំអោយខ្ញុំផ្តល់ឱកាសអោយម្ដងទៀត"
"ចុះឯងថាយ៉ាងម៉េច?"
"....." Jimin អោនមុខចុះហើយគ្រវីក្បាល
"ខ្ញុំលុបលេខរបស់គេ និង block លេខគេចោលបាត់ហើយ"
"មិនអីទេណា! ឯងនៅមានបងនៅក្បែរឯងគ្រប់ពេលដឹងទេ?" Jin ឈោងទៅអង្អែលក្បាលរបស់ Jimin ហើយនិយាយលួងលោម
"ឯងប្រាកដជាជួបមនុស្សល្អជាងគេរាប់រយដងជឿបងទៅ"
"ខ្ញុំមិនចង់មានស្នេហាទៀតនោះទេ"
"ឯងកុំដោយសារតែ Soohun ម្នាក់! ឈប់បើកឱកាសអោយខ្លួនឯងបែបនេះ" Jin និយាយដោយមិនសប្បាយចិត្ត ព្រោះប្អូនរបស់គេនៅសល់ពេលវេលាវែងឆ្ងាយទៀត
"ឈប់និយាយពីរឿងខ្ញុំទៅ! ចុះរឿងបងយ៉ាងម៉េចហើយ?" Jimin ក៏ចាប់ផ្តើមប្តូរប្រធានបទ
"បងមិនអីទេ! ប៉ូលីសកំពុងតែតាមចាប់ Eunsang ហើយ"
"ល្អហើយ! អញ្ចឹងយើងមិនបាច់ប្តូរផ្ទះទេមែនទេ?" Jimin សួរដោយរីករាយ ព្រោះគេក៏កំពុងតែពិបាកចិត្តរឿងប្តូរផ្ទះនេះ បើអស់ពី Soohun ទៅគេនិងបងប្រុសប្រាកដជាពិបាកនឹង រកកន្លែងស្នាក់នៅណាស់ ព្រោះសម័យអីឡូវហើយអ្វីៗ ក៏ត្រូវការលុយដែរ សម្រាប់អ្នកធម្មតាប្រហែលជាគិតថាវាមិនមែមជារឿងធំទេ តែចំពោះមនុស្សខ្វះខាតដូចគេវាពិតជាពិបាកខ្លះណាស់
"បងមិនទាន់ដឹងទេ! ចាំមើលប៉ូលីសចាប់គេបានហើយ ចាំយើងគិតម្តងទៀតថាគួរតែដូរឬក៏អត់"
"ចុះការងារយើងវិញ?" Jimin ឧទានឡើង
"តែពួកយើងបានប្រាប់បង Suga ហើយថាយើងឈប់ធ្វើការជាមួយគាត់"
"មិនអីទេ! ចាំបងរកការងារថ្មីសំរាប់យើងទាំងពីរ" Jin ញញឹមហើយតបទៅប្អូនគេហើយប្អូនគេក៏ញញឹមមកវិញ
"កុំអោយ Suga គេពិបាកដោះស្រាយ! ព្រោះគេឃើញថាគេបានជ្រើសបុគ្គលិកថ្មីជំនួសពួកយើងហើយ"
