_Coffee Shop_
"លោកនាយកឈប់នាំខ្ញុំមកជួបស្រីលោកទៀតទៅបានទេ?" Jhope សួរឡើងទាំងមិនពេញចិត្ត មិនមែនមិនពេញចិត្ត
ធម្មតាទេគឺមិនពេញចិត្តខ្លាំងលើខ្លាំងតែម្ដង
"អញ្ចឹងឯងទៅប្រាប់ស្រីអស់នោះទៅថាកុំអោយមករកខ្ញុំទៀត" Taehyung តបទៅវិញដោយវិធីងាយៗ
"ហាមកុំអោយមករកអញ្ចឹងហី? បើលោកនាយកមិនទៅរកពួក នាងអស់នោះ ពួកនាងស្គាល់លោកនាយកទេ?" Jhope សួរទៅវិញយ៉ាងហួសចិត្ត
"វាជារឿងកាលពីមុនតែប៉ុណ្ណោះ!" Taehyung តបហើយក៏ សើចដាក់ Jhope
"អីឡូវឃើញទេ! ខ្ញុំមិនបានទៅទាក់ទងអ្នកណាទៀតទេ"
"ទម្រាំតែលោកនាយកឈប់នឹងវាចង់អស់មនុស្សស្រីពីទីក្រុង នេះបាត់ទៅហើយ"
"កុំនិយាយមើលតែខ្ញុំសាវ៉ាខ្លាំងពេក" Taehyung និយាយហើយក៏ទាញកាហ្វេរបស់គេផឹក
"យ៉ាងណាក៏ខ្ញុំចេះកែខ្លួនដែរអីឡូវនេះ! មើលមនុស្សក្នុងផ្លូវល្អខ្លះផង"
"ហ៊ើយ!"
"កុំមកធ្វើចរឹកធុញថប់ពេកមើល! ខ្ញុំខំបបួលចេញមកផឹកកាហ្វេបន្ធូរអារម្មណ៍ណា" Taehyung និយាយយកគុណសម្បត្តិទាំងដែរចេញមកនេះក៏ដោយសារតែមកអោយ Jhope ដោះស្រាយបញ្ហាអោយគេតែប៉ុណ្ណោះ
"បានហើយ! លោកនាយកមិនបាច់បោកទេ...យ៉ាងម៉េចថ្ងៃនេះមកជួបស្រីណាទៀតហើយ?" Jhope មិនបាច់អោយ
ប្រធានគេនិយាយក៏ដឹងចំហាយបាត់ទៅហើយ អង្គុយធ្វើការ សុខៗ នឹកឃើញចង់ចេញមកផឹកកាហ្វេនោះវាមិនអាចទេ
"គ្រាន់តែខ្ញុំជួយដេញស្រីអោយលោកនាយកតាំងពីខ្ញុំធ្វើការមកជិត 20 នាក់ហើយណា!"
"អូរ៎! តិចម្ល៉េះ? ខ្ញុំគិតថាចូលជិតកន្លះប្រទេសហើយតាស៎"
"....." Jhope ឈប់ឆ្លើយហើយក៏គ្រវីក្បាលហួសចិត្ត និយាយយូរទៅចង់ហក់ទៅទះមាត់អោយបែកទេ តែទប់អារម្មណ៍ព្រោះប្រាក់ខែអាចត្រូវបាត់បង់បានគ្រប់ពេលជាមួយនឹងសម្តីប្រុសសាវ៉ាម្នាក់នេះ
"អេ៎! Kathy មកហើយ" Taehyung កេសដៃរបស់ Jhope ដែលកំពុងតែអង្គុយក្បែរ នៅពេលដែលឃើញស្រីដែរណាត់គេនោះដើរមកដល់
"ហ៊ើយ! ឈ្មោះសុទ្ធតែ Kathy! ជាកូនកាត់មែនទេ?" Jhope និយាយតិចៗ នៅពេលដែលមើលមុខអ្នកកំពុងតែញញឹមដើរមករកពួកគេទាំងពីរ
