"បងមិនបានបដិសេធទេ!" Jungkook បកស្រាយ មុននេះគ្រាន់តែនៅស្ងៀមចង់គិតបន្តិចតែប៉ុណ្ណោះ
"ចុះឯងពិតជាគិតច្បាស់លាស់ជាមួយគេហើយមែនទេ?"
"ខ្ញុំ...ខ្ញុំច្បាស់ហើយ..ខ្ញុំមិនចង់ទាក់ទងជាមួយអ្នកណាផ្សេងទេ"
"បើឯងច្បាស់ហើយបងគ្មានបញ្ហាទេ! តែប្រាប់ប៉ាម៉ាក់អោយដឹងផង"
"បងកំដរខ្ញុំនិយាយប្រាប់ប៉ាម៉ាក់ផងបានទេ?" Jisoo សួរដោយធ្វើមុខកម្សត់
"បងប្រាកដជានៅជាមួយឯងហើយពេលដែលឯងប្រាប់រឿង នេះទៅពួកគាត់" Jungkook តបដោយញញឹម
"អរគុណបងប្រុស!" Jisoo បន្លឺឡើងដោយសប្បាយរីករាយ
✰✰✰✰✰
_KTK Entertainment_
Jimin និងអ្នកចាត់ចែងផ្ទាល់ខ្លួនរបស់គេ Nari កំពុងតែអង្គុយ រងចាំ ក្រុមការងាររៀបចំស្ទូឌីយោថតរូប ព្រោះថ្ងៃនេះគេមានការងារខ្លះត្រូវបំពេញ
"នេះគឺជាការងារចុងក្រោយនៅក្នុងថ្ងៃហើយ! Jimin នឹងមានពេលវេលាទំនេររហូតដល់ថ្ងៃអាទិត្យនេះ" Nari ប្រាប់ទៅកាន់ Jimin
"អរគុណហើយ Nari!" Jimin តបដោយញញឹម ហើយរវាងពួកគេទាំងពីរក៏ស្ងាត់ទៅវិញដោយមិនមានអ្នកណា និយាយអ្វីបន្ត
មួយសន្ទុះក្រោយមក Nabi ក៏បានចេញពីបន្ទប់ប្រជុំ ព្រោះនាងទើបតែចប់និយាយការងារជាមួយអតិថិជនដែរមក
ពិភាក្សាជាមួយនាង
"សួស្តីអ្នកនាង Nabi" Nari ជាអ្នកស្វាគមន៍ទៅតាមសុជីវធម៌ របស់នាង នៅពេលដែលឃើញម៉ូដែលផ្សេងៗ ដើរកាត់មិនថាតែ Nabi នោះទេ
"ចាស៎!" Nabi តបដោយញញឹម ហើយបញ្ឈប់ដំណើររបស់ នាងបន្តិច នៅពេលដែរ Jimin មិនបានបែរមុខមកមើលនាង
"សួស្តី Jimin!"នាងបញ្ចេញសម្លេងផ្អែមពិរោះរបស់នាង
"សួស្តី" Jimin តបដោយសាមញ្ញធម្មតា
"ស្លាប់ហើយ! នេះទើបតែបានល្បីមិនប៉ុន្មានផង...វាយឬកអញ្ចឹងហើយមែនទេ?" Nabi ដៀមដាមដោយសម្តែងធ្វើជាសើច
"យ៉ាងណាក៏ Jimin ត្រូវគិតថាខ្ញុំជាសិស្សច្បងនៅក្នុងវិស័យនេះមួយរូបផងដែរ!"
"ខ្ញុំវាយឬកត្រង់ណា?" Jimin លើកចិញ្ចើមសួរ
"ចាំបាច់ខ្ញុំត្រូវប្រាប់ដែរមែនទេ? Jimin ធ្វើអ្វីដឹងខ្លួនឯងហើយ...តែនេះគ្រាន់តែជាពាក្យណែនាំតែប៉ុណ្ណោះ មិនមែនមើលងាយទេណា តិចធ្វើខ្លួនកម្សត់ទៅប្តឹងថ្នាក់លើទៀត... ខ្ញុំស្លាប់ជាមិនខានទេ" Nabi បន្តនិយាយហាក់ដូចជាអស់សំណើច
🔮 អាហារពេលល្ងាចនៅគ្រួសារ Kim 🔮
Start from the beginning
