🔮 កម្មវិធីដេញថ្លៃរបស់ក្រុមហ៊ុន Nova 🔮

Start from the beginning
                                        

"ល្អហើយបើបែបនេះ!" Nabi និយាយដោយញញឹមចុងមាត់ សង្ឈឹមថាមិត្តនាងនឹងជួយបញ្ចេញកំហឹងអោយនាងបាន
"តែ Lee hwan ពិតជាល្អនឹងឯងដល់ថ្នាក់ហ្នឹងផងហី? គេដែរវៃឯងទេ?" Nabi សួរដោយបន្ទាបសម្លេង

"ប្រាកដជាថ្នមយើងហើយ"

"ចុះពាក្យចចាមរ៉ាមដែរតែងតែនិយាយថាគេរោគចិត្តតើវាពិត ទេ?" Nabi សួរដោយទឹកមុខក្រែងចិត្ត តែនាងពិតជាចង់ដឹង

"...." Eunji គ្រហែមបន្តិច មុននឹងញញឹមឆ្លើយតប
"គ្មានទេ...ឯងក៏ដឹងថាមាត់មនុស្សគួរអោយខ្លាចប៉ុណ្ណា"

"ហឹម...បើបែបនេះល្អហើយ! តែប្រយ័ត្នខ្លួនផងទៅ...គេមិនមែនដូច Jungkook ទេ! រឿងអាស្រូវគេច្រើនណាស់"

"យើងដឹងហើយៗ" Eunji ឆ្លើយដោយធុញទ្រាន់ជាមួយមិត្តនាង

"អេ៎! នាង Eunji ហេតុអីយើងមានអារម្មណ៍ថាថ្ងៃនេះឯង លាបមុខក្រាសម្ល៉េះ" Nabi ជ្រួញចិញ្ចើមសួរ
"ប្រើម្ស៉ៅខុសឬយ៉ាងម៉េច?"

"អ..អឺរ...គ្មានទេ...យើងប្រើផលិតខុស ហើយវាឡើងមុនមានស្នាមខ្លះ...ទើប..យើងចង់លានអោយក្រាស់បន្តិចដើម្បីបិទបាំងស្លាក់ស្នាម" Eunji ប្រញាប់បកស្រាយដោយរដឹបរដុប

"....." Nabi ជ្រួញចិញ្ចើមស្តាប់ហើយ មិនគិតថានឹងឆ្លើយតបវិញ ព្រោះមានអារម្មណ៍ថាមិត្តនាងដូចជាចម្លែក

✰✰✰✰✰

_ភូមិគ្រឹះលោក Hajoon_

Namjoon រៀបចំខ្លួនរួចរាល់សម្រាប់ចូលរួមកម្មវិធីដេញថ្លៃនៅរាត្រីនេះជំនួសអោយប៉ាម៉ាក់របស់គេ ថែមមានប្អូនប្រុសនិងប្អូនស្រីរបស់គេផងដែរ គេចុះមកអង្គុយចាំប្អូនៗ គេដែរកំពុងតែរៀបចំខ្លួននៅឡើយ

មួយសន្ទុះក៏បានឃើញប្អូនទីពីររបស់គេដើរចុះមកដោយទឹកមុខស្មើរធេងតាមទម្លាប់របស់គេជាធម្មតា

"បងធំ! រៀបចំខ្លួនហើយលឿនម្ល៉េះ?" Taehyung ស៊កដៃម្ខាងចូលហោប៉ៅឈរនិយាយជាមួយបងប្រុសរបស់គេ

"បងមិនដែរធ្វើអ្វីយូរស្រាប់ហើយ" Namjoon តបវិញ ដោយធ្វើអោយប្អូនប្រុសធ្វើភ្នែកស្លើរឌឺគេ

"យ៉ាងម៉េចហើយ? បងថ្លៃមានរំភើបញាប់ញ័រជាមួយការដូររបស់បងទេ?" Taehyung នៅឈរសួរដដែល

Falling Into USWhere stories live. Discover now