"អូនមិនដឹងទេ" Jimin ប្រាប់ហើយឈោងខ្លួនលូកដៃទៅរកទូរសព្ទ័នៅលើពូក ដោយធ្វើអោយស្មាររបស់គេប៉ះជាមួយ បបូរមាត់របស់ Jungkook ហើយគេក៏ឆ្លៀតឱកាសថើប ស្មាររបស់ Jimin ស្រាលៗ
"ម៉ោង 7 ព្រឹកហើយ"
"សុំអោបអូន 10 នាទីចាំបងជូនអូនទៅផ្ទះវិញ" Jungkook និយាយហើយក៏ទាញរាងតូចមកអោប ដោយមិនរងចាំចម្លើយ
✰✰✰✰✰
_KTK Group_
សម្លេងទីងរបស់ជណ្តើរប្រអប់បន្លឺឡើងនៅជាន់ថ្នាក់ដឹកនាំសម្ព័ន្ធជាន់ខ្ពស់ ទ្វារដែករបស់ជណ្តើរប្រអប់បើកឡើងភ្លាម ក៏ឃើញវត្តមានរបស់ Taehyung ដើរចេញមកដោយទឹកមុខ ស្មើរ សាកសមជាមួយនឹងឋានៈរបស់គេ
Taehyung នៅក្នុងសម្លៀកបំពាក់ឈុតអាវធំព៌ណខ្មៅក្រឹប វាជាចំនុចដែរទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សដទៃទៀត នៅក្នុងជាន់នេះដោយមិនបាច់ស្នើរសុំ ក្រវ៉ាត់ចងមានរបៀបរាបរយ រួមជាមួយនឹងស្បែកជើងប៊ូព៌ណខ្នៅតែរលោងស្រឹល មានកែងប្រហែលពីរសង់ទីម៉ែត្រ កំពុងតែបោះជំហាននៅលើកម្រាលឥដ្ឋថ្មីម៉ាប
គេកំពុងតែកាន់ស៊ឺមីព៌ណសស្តើងមួយនៅក្នុងដៃ កាន់វាដោយ មានភាពប្រុងប្រយ័ត្នដែរបង្ហាញថាវាជាឯកសារសំខាន់ ដៃម្ខាងទៀតស៊កចូលក្នុងហោប៉ៅខណៈពេលដែលគេមកឈប់នៅទល់មុខតុធ្វើការរបស់ Jin ដែរស្ថិតនៅក្បែរបន្ទប់កញ្ចក់ ដែរជាការិយាល័យរបស់បងប្រុសធំ
"បងថ្លៃ! បងធំទំនេរទេ?" Taehyung បង្ហាញឬកពារស្និតស្នាលជាមួយ Jin នៅពេលដែលគេបានសួរចេញទៅ
"មិនអីទេ! Taehyung អាចចូលទៅជួបគេបាន" Jin តបដោយញញឹមស៊ាំជាមួយពាក្យថា បងថ្លៃនេះ
"បាទ! អរគុណ" Taehyung ញញឹមម្តងទៀត ហើយដើរ សំដៅទៅរកទ្វារការិយាល័យ
ខណៈពេលដែលគេឈានជើងចូលមកក្នុងការិយាល័យ ក៏ឃើញថាបងប្រុសខ្លួនកំពុងតែជ្រួញចិញ្ចើមសម្លឹងមើលមកគេ ប្រហែលជាមុននេះគេបើកទ្វារចូលមកដោយមិនបានគោះ
"បងស្មានតែអ្នកណា" Namjoon ទម្លាក់ចិញ្ចើមចុះ មុននឹងនិយាយទៅកាន់ប្អូនប្រុស
"នេះជាឯកសារខុនដូរ! ខ្ញុំទូរទាត់ជាមួយគេរួចរាល់អស់ហើយ" Taehyung ប្រាប់ដោយទម្លាក់ឯកសារនៅលើតុ រួចអង្គុយនៅកៅអីនៅក្បែរនោះ
🔮 ពេលព្រឹកដ៏ផ្អែមល្ហែម 🔮
Start from the beginning
