🔮 អាហារពេលល្ងាចនៅគ្រួសារ Kim 🔮

Start from the beginning
                                        

"....." Jhope គាំងនៅពេលដែលឮសំនួរចុងក្រោយរបស់ Taehyung តែក៏ខំព្យាយាមធ្វើជាញញឹមគ្មានការខ្វល់ខ្វាយជាមួយសម្តីរបស់ប្រធានគេ
"ចុះបើខ្ញុំមានមនុស្សដែរខ្ញុំលួចចាប់អារម្មណ៍ វាមានអីប៉ះពាល់ដល់លោកនាយកទេ?"

"អូរ៎!" Taehyung ឧទានឡើងដោយនៅបន្តការសើចសប្បាយរបស់គេដដែល
"វាប៉ះពាល់ បើសិនជាម្នាក់នោះជាខ្ញុំ! ព្រោះខ្ញុំត្រៀមចិត្ត ធ្វើជាមនុស្សស្មោះសម្រាប់អោយ Jhope" Taehyung បញ្ចប់ ដោយញាក់ចិញ្ចើមជ្រលឺមទាំងសងខាងសម្លឹងមើលទៅកាន់ Jhope

"រឿងផ្សេងខ្ញុំអាចជឿជាក់លើលោកនាយកបាន! តែរឿងស្មោះមួយ ទោះសម្លាប់ខ្ញុំចោលក៏ខ្ញុំមិនជឿដែរ" Jhope និយាយហើយលូកដៃទៅយកឯកសារមកវិញ ឆែកមើលថា ប្រធានគេចុះហត្ថលេខាត្រឹមត្រូវអស់ហើយ គេក៏ប្រញាប់ចេញទៅវិញ ព្រោះទីនេះជាតំបន់គ្រោះថ្នាក់

"ធ្វើម៉េចទើបបញ្ជាក់បានថាខ្ញុំជាមនុស្សស្មោះ ដោយមិនចាំបាច់អោយ Jhope សម្លាប់ខ្លួន?" Taehyung សួរខណៈពេលដែល Jhope រៀបបែរខ្នងចេញ

"ខ្ញុំគ្មានយោបលទេ!" Jhope តបវិញហើយ ក៏បើកទ្វារចេញទៅបាត់ ធ្វើអោយ Taehyung ញញឹមនឹងអាកប្បកិរិយារបស់ Jhope ដែរបង្ហាញចេញមកប្លែកៗ មួយរយៈនេះ

✰✰✰✰✰

(បន្ទប់ប្រជុំ)

"ខ្ញុំសូមបញ្ជាក់សារជាថ្មីម្តងទៀត! បើខ្ញុំទទួលបានការជូនដំណឹងណាមួយដែរទាក់ទងជាមួយការមើលងាយ និងប្រើពាក្យមិនសមរម្យជាមួយមិត្តរួមអាជីព ខាងផលិតកម្មមានសិទ្ធ គ្រប់គ្រាន់សម្រាប់ផ្តាច់កុងត្រាភ្លាម និងប្តឹងទាមទារសំណង ទៅលើតារាណាដែរបានបំពានទៅលើច្បាប់របស់ផលិតកម្ម"
Jisoo ប្រកាសសាជាថ្មីម្តងទៀត នៅមុនពេលដែលកុងត្រា កំណែទម្រង់ចេញជាផ្លូវការនៅថ្ងៃស្អែក បន្ទាប់ពីថ្ងៃនេះ Taehyung ទើបតែចុះហត្ថលេខារួចរាល់

"ចាស៎, បាទ!" សម្លេងតារាក្រោមការគ្រប់គ្រងរបស់ KTK ឧទានឡើងដំណាលគ្នា

"ហើយអ្នកដែរបង្កបញ្ហានៅលើកនេះខ្ញុំមិនដេញដាលច្រើន នោះទេ ! អ្នកណាធ្វើអ្វីអ្នកនោះដឹងខ្លួនហើយ...សង្ឈឹមថា បន្ទាប់ពីធ្វើការចុះកុងត្រាច្បាប់ថ្មីហើយ អ្នកទាំងអស់គ្នា នឹងគោរពតាម! ព្រោះបើអ្នកណាម្នាក់ធ្វើខុស ខាងការិយាល័យ
កណ្តាលនឹងចុះមកដោះស្រាយជាមួយតារាម្នាក់នោះដោយផ្ទាល់" Jisoo បន្ថែមដោយសម្លេងស្មើរ
"ការប្រជុំបានបញ្ចប់" Jisoo និយាយហើយក៏ដើរចេញទៅ

Falling Into USWhere stories live. Discover now