"គ្មានថ្ងៃយើងទាល់ច្រកទេ!" Eunji តបវិញដោយញាក់ស្មាររបស់នាង នៅតែរក្សារអំនួតដដែល
"ទាយទៅមើលអីឡូវនេះយើងកំពុងតែទាក់ទងជាមួយអ្នកណា?" Eunji បន្តដោយញាក់ចិញ្ចើមម្ខាង
"ស្អីគេ? ឯងទើបតែបែកគ្នាមិនទាន់បានមួយអាទិត្យទេណា" Nabi ឧទានឡើងដោយភ្ញាក់ផ្អើល
"ត្រូវហើយ! យើងមិនខ្វល់ផង" Eunji តបវិញ
"យើងមិនទាន់ទាក់ទងគ្នាឯណា...យើងកំពុងតែស្ទូចត្រី...តែត្រីកំពុងតែចង់ហែលមកស៊ីសន្ទូចហើយ"
"អ្នកណាគេ? តារានៅ SH មែនទេ?"
"មិនមែនទេ! មុខមាត់ប៉ុណ្ណឹងយើងដែរមិនយកទេត្រេឹមតារាអន់ៗ" Eunji និយាយចេញទៅ
"គឺ Lee Hwan"
"ហាស៎? Lee hwan?" Nabi ឧទានដោយភ្ញាក់ផ្អើលម្តងទៀត
"មិនបាច់ភ្ញាក់ផ្អើលទេ! ព្រោះវាជារឿងធម្មតាទេសម្រាប់យើង"
"យើងសរសើរឯងណាស់! រកបានសឹតតែកូនអ្នកមានលំដាប់ប្រទេស...មានបចេ្ចកទេសអីប្រាប់យើងផង"
"វាមកពីសំណាងរបស់យើងណា Nabi!" Eunji តបដោយញញឹម មានមោទនៈភាពចំពោះខ្លួននាង
"តែ Lee hwan ឮគ្រប់គេល្បីថាគេជាព្រាននារី ហើយចូលចិត្ត...ប្រើហិង្សាណាវ៉ើយ!" Nabi និយាយប្រាប់ដោយក្រញែងខ្លួន
"ប្រយ័ត្នខ្លួនទៅយើងគ្រាន់តែប្រាប់"
"យើងមិនខ្វល់ទេ! អ្វីដែរសំខាន់គឺលុយយល់ទេ?"
✰✰✰✰✰
_Upscale Restaurant_
(បន្ទប់ឯកជន)
Taehyung, Jisoo ព្រមជាមួយ Jackson កំពុងតែអង្កូយរួមតុជាមួយគ្នារងចាំ Jungkook ព្រោះថ្ងៃនេះគេចេញមករាងយឺត ហើយមានការស្ទះចរាចរណ៍តិចតួច ទើបបានជា បីនាក់គេមកដល់មុន
ពេលនេះអាហារដែរពួកគេកម្ម៉ង់បានលើកមកតម្រៀបពេញតុ ដែរ Jisoo អង្គុយក្បែរ Jackson ហើយ ទុកកន្លែងពីទៀតអោយបងប្រុសនាងអង្គុយក្បែរគ្នាទល់មុខនាង
ក្រាក!
សម្លេងបើកទ្វារបន្លឺឡើង បង្ហាញវត្តមានរបស់ Jungkook ដើរចូលមកហើយញញឹមបន្តិចទៅកាន់អ្នកនៅក្នុងបន្ទប់
🔮 ជួបជាមួយអនាគតប្អូនថ្លៃ 🔮
Start from the beginning
