ក្រាក!
ទ្វារបន្ទប់បើកឡើងដោយស្នាដៃរបស់ Jungkook ព្រោះគេ ក៏មានកាតបន្ទប់ខុនដូររបស់ Eunji ដែរ!
"បងសម្លាញ់! នឹកអូនមែនទេ?" Eunji ទម្លាក់ទូរសព្ទ័ចុះពីដៃ ដាក់វានៅលើសាឡុងហើយ ដើរទៅរក Jungkook នៅមាត់ ទ្វារ
"អូនដឹងថារក្សាគម្លាតជាមួយអូនមិនបានយូរនោះទេ" Eunji ពោលឡើងដោយជឿជាក់ ហើយងើយទៅរកថើបមាត់របស់ Jungkook តែគេក៏ងាកមុខចេញ ហើយខិតនាងចេញពីផ្លូវដើរ រួចគេក៏សំដៅទៅអង្គុយលើសាឡុង ដោយធ្វើអោយ Eunji ជ្រួញចិញ្ចើមឡើង
"បងមានរឿងចង់និយាយ" Jungkook ឧទានឡើងដោយសម្លេងស្មើរ ព្រមជាមួយទឹកមុខស្មើរដូចគ្នា
"បងនៅខឹងអូនទៀតមែនទេ?" Eunji ចាប់ផ្តើមច្របូលច្របល់បន្តិច ហើយក៏តាំងអារម្មណ៍បង្ហាញស្នាមញញឹម ដើរទៅអង្គុយនៅលើសាឡុងក្បែរខ្លួនរបស់ Jungkook
"បងបានដឹងការពិតអស់ហើយ" Jungkook នៅតែរក្សាសម្លេងរបស់គេ ហើយសម្លឹងមើលមុខរបស់ Eunji ដែរកំពុងតែបង្ហាញភាពភ័យខ្លាចបន្តិច
"បង..បងចង់..និយាយពីអ្វី? ការពិតអ្វីទៅ?" Eunji សួរដោយភិតភ័យ
"ម៉ាក់អូនមិនមែនរស់នៅប្រទេសអាមេរិកនោះទេ! ហើយ
ការងាររបស់អូននៅអាមេរិកក៏គ្មានដែរ! បង់បានផ្តល់អ្វីគ្រប់យ៉ាងអោយអូនច្រើនណាស់ Eunji ហើយអ្វីដែលបងបានមកវិញគឺការកុហកបោកប្រាស់" Jungkook ឧទានឡើងដោយហួសចិត្តនៅខាងចុងប្រយោគរបស់គេ
"បងដឹងមកពីណា? ប្អូនស្រីបងជាអ្នកនិយាយមែនទេ?" Eunji ព្យាយាមមិនទទួលស្គាល់ការពិត
"បងក៏ដឹងថា...ប្អូនស្រីបងស្អប់អូនបង្កើតរឿងមកធ្វើអោយបងស្អប់អូន" Eunji ចាប់កាន់ដៃរបស់ Jungkook និយាយដោយសម្លេងខូចចិត្ត
"បានហើយ! ឈប់បន្តការសម្តែងមួយនេះទៀតទៅ Eunji" Jungkook ដកដៃរបស់គេចេញពីការចាប់កាន់របស់នាង
"បងមិនជឿអូនទេមែនទេ? អូនអាចខលទៅអោយបងនិយាយជាមួយម៉ាក់អូននៅអាមេរិកបាន!" Eunji នៅតែមិនព្រមទទួលស្គាល់
"ហឹម! ដំបូងបងគិតថាមកនិយាយចែកផ្លូវគ្នាដោយសន្តិវិធីជាមួយអូននោះទេ! បើអូននៅតែមិនទទួលស្គាល់ការពិតទៀត បងក៏គ្មានមនោសញ្ចេតនាអ្វីជាមួយអូនទៀតដែរ" Jungkook និយាយដោយងើបឈរ ដើម្បីចាកចេញព្រោះគេមិនមែនជាប្រភេទមនុស្សដែរចូលចិត្តនិយាយច្រើនប្រកែក វែកញែកនោះទេ
"ស្តាប់អូនសិនបានទេ Jungkook" Eunji នៅអង្គុយលើសាឡុងដដែល ហើយឈោងចាប់ដៃរបស់ Jungkook
"អូនមានហេតុផលរបស់អូន! បងគិតជីវិតអ្នកក្ររស់នៅងាយ ស្រួលណាស់មែនទេ? ត្រូវគេមើលងាយមុខក្រោយ គ្មានអ្នកណាចង់រាប់អាន គ្មានអ្នកណាមើលមុខ! អូនគ្រាន់បង្តើតរឿងគ្រប់យ៉ាងដើម្បីអោយខ្លួនឯងមានឱកាសរស់រានតែប៉ុណ្ណោះ! កូនអ្នកមានដូចជាបងមិនយល់នោះទេ" Eunji បកស្រាយទាំងហូរទឹកភ្នែក នាងនៅតែព្យាយាមរកលេសការពារខ្លួន របស់នាងពីទង្វើមិនស្មោះត្រង់របស់នាង
"អូនមិនត្រឹមតែបង្តើតសាច់រឿងនោះទេ! គឺអូនមកបោកប្រាស់ទំនុកចិត្តរបស់បងតែម្ដង" Jungkook បែរមកនិយាយជាមួយនាងវិញដោយជ្រួញចិញ្ចើម
"ហើយវាមិនមែនដើម្បីការរស់រាននោះទេ! គឺមកពីចិត្តលោភ លន់របស់អូន"
"តែអូនមិនដែលកុហកពីអារម្មណ៍របស់អូនចំពោះបងនោះទេ Jungkook! សុំអង្វរពួកយើងកុំបែកគ្នាបានទេ?" Eunji និយាយដោយស្រែកយំអង្វរ
"តែអូនដឹងថាបងប្រាកដជាមិនលើកលែងអោយអូននោះទេ"
"ត្រូវហើយ! បងមិនលើកលែងជាដាច់ខាត! មិនមែនដោយ សារតែអូនជាមនុស្សមកពីគ្រួសារក្រលំបាកនោះទេ គឺមកពីការកុហកបោកប្រាស់របស់អូន! ហើយម្យ៉ាងទៀតចិត្តរបស់បង ក៏លែងមានអូនបន្តទៅទៀតដែរ"
"ហេតុអី? បងមានអ្នកថ្មីមែនទេ?"
"...." Jungkook មិនចង់និយាយអ្វីច្រើននោះទេ នៅក្នុងពេលនេះ
"យើងបែកគ្នាទៅ Eunji! ទោះបងមិនមានអ្នកថ្មីក៏បងនៅតែមិនត្រឡប់ទៅរស់នៅជាមួយមនុស្សដែរមិនស្មោះត្រង់ជាមួយបងដែរ! អូនត្រូវចាំថាការស្រឡាញ់ត្រូវការទំនុកចិត្ត" Jungkook និយាយហើយក៏បោះកាតបន្ទប់ខុនដូររបស់គេទៅលើតុ ហើយនិយាយ
"ហើយចាត់ទុកថាខុនដូរនេះជាការសុំទោសដែរកំឡុងពេលទាក់ទងជាមួយអូន បងចាប់អារម្មណ៍អ្នកដទៃ" Jungkook
បញ្ចប់ប្រយោគដោយគ្រវាសដៃរបស់ Eunji ចេញ ហើយដើរចេញមកពីបន្ទប់ខុនដូរមិនងាកក្រោយ ទោះជាសម្លេងស្រែកយំអង្វររបស់ Eunji បន្លឺឡើងខ្លាំងយ៉ាងណាក៏ដោយ
🔮 បកអាក្រាតមិត្តស្រីរបស់បងប្រុស 🔮
Start from the beginning
