🔮 បកអាក្រាតមិត្តស្រីរបស់បងប្រុស 🔮

Start from the beginning
                                        

"បើបងគិតបែបនេះវាគួរតែដល់ពេលបងបញ្ឈប់ជាមួយ Eunji ស្អីនឹងហើយ! កុំកុហកខ្លួនឯងទៀតអីបងប្រុស! ជាពិសេសកុំទៅមានអារម្មណ៍ថារអៀសចិត្តជាមួយស្រីបិសាចហ្នឹង...នាងមិនសាកសមអោយបងមកខូចចិត្តជាមួយនាងទេ" Jisoo និយាយដោយការលួងលោម តែនាងនៅចង់ដឹងនៅឡើយទេថា អីឡូវបងប្រុសនាងទៅចាប់អារម្មណ៍អ្នកណា

"បងលែងឆ្ងល់ហើយថាហេតុអីបានជាឯងស្អប់ Eunji ដល់ថ្នាក់នេះ" Jungkook មើលមុខប្អូនគេដោយសើចបន្តិច

"ត្រូវហើយ! បងបានឃើញបែបនេះបងគួរតែយល់ពីចិត្តខ្ញុំហើយ! ខ្ញុំសុខចិត្តដើរតួរជាមនុស្សអាក្រក់នៅក្នុងភ្នែកបងក៏ខ្ញុំ មិនចង់អោយបងត្រូវមាងបោកប្រាស់យូរជាងនេះទៀតដែរ" Jisoo និយាយពោរពេញទៅដោយក្តីស្រឡាញ់ចំពោះបងប្រុសរបស់នាង លាយលំនឹងសម្លេងង៉ក់ងរបន្តិច ខឹងព្រោះប្រាប់យូរហើយមិនជឿ

"នៅក្នុងភ្នែកបងមិនដែលគិតថាឯងជាមនុស្សអាក្រក់ទេ" Jungkook ញញឹមទៅកាន់ប្អូនស្រីរបស់គេវិញ ក៏ទទួលបាន ស្នាមញញឹមរីករាយត្រឡប់មកវិញ
"បងនឹងទៅដោះស្រាយជាមួយ Eunji អោយបានឆាប់!"

"ទៅអីឡូវនេះតែម្ដងទៅបងប្រុស! ចាំតែមួយនាទីទៀតក៏ខ្ញុំចង់ដាច់ខ្យល់ដែរ" Jisoo និយាយដោយជ្រួញចិញ្ចើមអង្វរ.ក. ធ្វើអោយ Jungkook អស់សំណើចមុននឹងងក់ក្បាល យល់ស្របជាមួយប្អូនស្រីរបស់ខ្លួន

✰✰✰✰✰

_M condo_

សភាពនៅក្នុងបន្ទប់កំពុងតែពោរពេញទៅដោយសម្លេងភ្លេង រងុំ បន្ទរឡើងចេញពីឧបការណ៍បំពងសម្លេងនៅលើតុកញ្ចក់ របស់ Eunji

នាងកំពុងតែកាន់ទូរសព្ទ័អង្គុយគងអន្ទាក់ខ្លានៅលើសាឡុង រងចាំ Jungkook មករកនាង ព្រោះមុននេះនាងទើបតែទទួលបានទូរសព្ទ័ពីគេ ថាកំពុងតែនៅតាមផ្លូវមករកនាង

Eunji ទម្លាក់សក់វែងប្រាសស្មាររបស់នាង ព្រមទាំងពាក់រ៉ូបគេងយប់ជាឈុតសារ៉ូព៌ណខ្មៅជាមួយអាវឃ្លុំរបស់នាង បាញ់ទឹកអប់ក្លិនផ្កាយ៉ាងទាក់ទាញ គិតថាមិត្តប្រុសរបស់នាងមកលួងលោមនាង

Falling Into USWhere stories live. Discover now