"....." Jungkook មិនបានតបអ្វី ហើយក៏មិនបានដកភ្នែកចេញឯកសារ
"នាងតែងតែដើរបោកប្រាសប្រុសអ្នកមានដោយរបៀបនេះ! នាងមិនមែនជាកូនអ្នកមានស្អីទេ!" Jisoo និយាយហើយក៏ សម្លឹងមើលចូលទៅក្នុងសភាពស្ងាត់ស្ងៀមរបស់ Jungkook កំពុងតែរងចាំមើលប្រតិកម្មរបស់ Jungkook ចំពោះភស្តុតាង នៅនឹងមុខរបស់គេ
"ហឹម!..." Jungkook បានត្រឹមដកដង្ហើមធំ ធ្វើអោយប្អូនស្រីគេព្រិចភ្នែកបន្តិច
"បងសុំរក្សារគម្លាយមួយរយៈពី Eunji ពិតជាជម្រើសដែរត្រឹមត្រូវហើយ!"
"ហាស៎? បងថាម៉េច?" Jisoo ឧទានឡើងដោយទឹកមុខភ្ញាក់ផ្អើលព្រមទាំងមិនយល់
"បងសុំរក្សាគម្លាតជាមួយនាងមួយរយៈ?" Jisoo និយាយដោយញញឹមពេញចិត្ត
"អីឡូវបងទៅសុំនាងបែកគ្នាតែម្ដងទៅ! កុំត្រូវគ្នាជាមួយស្រីបិសាចនោះទៀតអីណាបងប្រុស" Jisoo និយាយដោយអង្រួនដើមដៃរបស់ Jungkook
"បងដឹងហើយ!" Jungkook តបវិញដោយគ្មានពាក្យតវ៉ា ព្រោះគេក៏មិនមានអារម្មណ៍អ្វីទៅការពារ Eunji ដូចកាល
ពីមុនទៀតនោះដែរ រួចគេក៏ទម្លាក់ឯកសារនៅចំហៀងខ្លួន
"ល្អៗ! ទីបំផុតបងប្រុសខ្ញុំភ្ញាក់ខ្លួនហើយ" Jisoo ឧទានឡើងអោបបងប្រុសនាងដោយសប្បាយចិត្ត
"តែឈប់សិន! ហេតុអីក៏បងសុំរក្សាគម្លាតជាមួយស្រីបិសាច Eunji នោះ?" Jisoo បំបែកការអោបដោយខ្លួនឯង ហើយ សម្លឹងមុខបងប្រុសនាងមុននឹងសួរចេញទៅ
"ព្រោះក្នុងចិត្តបងមានមនុស្សម្នាក់ទៀត!" Jungkook និយាយប្រាប់ប្អូនស្រីរបស់គេដោយគ្មានការស្ទាក់ស្ទើរ ហើយ Jisoo ក៏ភ្ញាល់ផ្អើលជាមួយសម្តីបងប្រុសរបស់នាងម្ដងទៀត
"មនុស្សម្នាក់ទៀតដែរបងមិមអាចឈប់គិតពីគេបាន! គេមិនមែនជាមនុស្សកុហក មិនមែនជាមនុស្សអាក្រក់ ឬក៏ជាមនុស្សក្លែងក្លាយបានតែសម្បកក្រៅនោះទេ...គេគឺជាខ្លួនរបស់គេ! ហើយរាល់ពេលដែលបងនៅជាមួយ Eunji បានតែងតែមាមអារម្មណ៍ថារអៀសខ្លួន ហើយម្យ៉ាងទៀតធ្វើអោយបងមានអារម្មណួបងកុហកខ្លួនឯង" Jungkook រៀបរាប់ពីពាក្យក្នុងចិត្តរបស់គេ ព្រោះគេក៏គ្មានហេតុផលត្រូវលាក់បាំងប្អូនស្រី របស់គេនោះដែរ
🔮 បកអាក្រាតមិត្តស្រីរបស់បងប្រុស 🔮
Depuis le début
