🔮 ករណីពិសេស 🔮

Começar do início
                                        

-On Phone-

"មានការអីមែនទេ Nabi?" Eunji និយាយឡើងដោយ
អារម្មណ៍ល្អ

"មាន! យើងមានសំខាន់ខ្លាំងនិយាយជាមួយឯង" សម្លេងរបស់ Nabi បន្លឺឡើងដោយបញ្ជាក់ថាវាមិនមែនជារឿងធម្មតា

"ឯងមានរឿងអី?" Eunji ជ្រួញចិញ្ចើមសួរ

"ឯងចាំទេ! ក្មេងដែរយើងប្រាប់ថាកាន់ដៃជាមួយមិត្តប្រុសឯង នៅថ្ងៃមុននោះ?"

"យើងចាំបាន! ហើយក្មេងនោះយ៉ាងម៉េច?" Eunji សួរដោយមិនសូវចង់ដឹងប៉ុន្មាន

"យើងមិនដឹងថាក្មេងនោះមានទំនាក់ទំនងអ្វីជាមួយគ្រួសារ Kim ទេ! តែយើងចង់ប្រាប់ឯងថាគេកំពុងតែកសាងឈ្មោះនៅក្នុងផលិតកម្ម KTK ហើយ! បន្ទាប់មកខាងផលិតកម្ម និងលើកគេជាតារាជួរមុខដែរហើយនាង Eunji!" Nabi និយាយយ៉ាងហូរហែរប្រាប់មិត្តរបស់នាង
"ឯងច្បាស់ហើយមែនទេថាក្មេងនោះគ្មានទំនាក់ទំនងអ្វីជាមួយ Jungkook?"

"យើងច្បាស់ហើយនាងឆ្គួត! មិត្តប្រុសយើងស្រឡាញ់តែយើងម្នាក់ទេ" Eunji តបវិញដោយធ្វើជាជឿជាក់ តែនៅក្នុងចិត្តនាងមិនបានជឿជាក់ដូចជាសម្តីនោះទេ
"ហើយអីឡូវគេចុះកុងត្រាជាមួយ KTK ហើយមែនទេ?" Eunji សួរឡើងដោយចាប់អារម្មណ៍នៅពេលនេះ

"នៅទេ! ព្រោះថ្ងៃនេះគេមកថតតេស្ត"

"ហ៊ើយ!" Eunji ដកដង្ហើមធំដោយធូរទ្រូង
"គ្រាន់តែធ្វើតេស្តសោះ! បើគេមានទំនាក់ទំនងអ្វីជាមួយ Jungkook មែននោះ មិនចាំបាច់ធ្វើតេស្តទេ! ឯងគិតច្រើន ពេកហើយ"

"យើងនិយាយមិនទាន់អស់ទេ! តែគេមកថតតេស្តនៅក្នុង Studio ជាមួយលោកនាយករបស់យើងណា...សួរថា មានអ្នកណាមានសិទ្ធិពិសេសបែបនេះ?" Nabi និយាយបញ្ជាក់ឡើងដោយច្រណែនផង ឆ្ងល់ផលថា Jimin មានទំនាក់ ទំនងអ្វី ហើយជាអ្នកណាអោយប្រាកដ

"....." Eunji នៅស្ងៀមគិតបន្តិច
"ប្រហែលគេជាក្មេងដែរនាយកឯងចិញ្ចឹមក៏ថាបាន"

"បើអញ្ចឹងមែនគេមានរឿងអីត្រូវទៅកាន់ដៃមិត្តប្រុសឯង?"

"នែ៎! វាយ៉ាងម៉េចឯងនឹង? កុំនាំគ្នាភ័យបែបនេះ" Eunji ថាអោយមិត្តរបស់នាង
"ថ្ងៃនេះយើងកំពុងតែមានអារម្មណ៍ល្អផង"

Falling Into USOnde histórias criam vida. Descubra agora