"Jimin កុំទៅចាញ់បោកគាត់អី!" Jungkook និយាយហើយក៏ នឹកឃើញមានសំនួរចង់សួរ Jimin លេងកំដរពេលវេលារងចាំ
"អីឡូវអាហារមិនទាន់មកដល់បែបនេះ យើងមកអង្គុយសួរ សំនួរ ហើយឆ្លើយទៅល្អទេ?"
"ខ្ញុំមិនដឹងសួរពីអីទេ!" Jimin ឆ្លើយតបទៅវិញភ្លាមៗ
"អញ្ចឹង Jimin ចាំតែឆ្លើយទៅបានហើយ" Jungkook លើកឡើងដោយញញឹមស្រស់ គេបាននឹកឃើញគំនិតធ្វើបាប Jimin ចេញមក
"Jungkook សួរមកអញ្ចឹង!" Jimin ក៏តបវិញហើយរងចាំស្ដាប់សំនួររបស់ Jungkook
"បើឆ្លើយមិនចេញខ្ញុំផ្ទាត់ថ្ងាស់របស់ Jimin តែបើ Jimin ឆ្លើយចេញខ្ញុំអោយផ្ទាត់ថ្ងាស់ខ្ញុំវិញ" Jungkook បញ្ចេញយោបលរបស់គេបន្ត
"យល់ព្រមទេ?"
"....." Jimin ក៏ងក់ក្បាលជាការឆ្លើយតប
"តើគេយកដំរីដាក់ចូលទូរទឹកកកដោយរបៀបណា?" Jungkook សួរឡើងតាមពាក្យប្រដៅដែរឃើញក្នុងបណ្តាញសង្គម
"....." Jimin ឮសំនួរហើយក៏ស្ងាត់បន្តិចមុននឹងឆ្លើយ
"ខ្ញុំមិនដឹងទេ" Jimin ឆ្លើយហើយក៏ឈោងទៅផ្ទាត់ថ្ងាស់របស់ Jungkook ភ្លាមដោយមិនអោយ Jungkook បានត្រៀមខ្លួនជាមុន
"អូយ!" Jungkook ក៏ឧទានឡើងហើយសើច
"Jimin លេងខូចខ្ញុំ"
"ក្រែងថាបើខ្ញុំឆ្លើយចេញអោយផ្ទាត់ថ្ងាស់មិនអញ្ចឹងហី?" Jimin ក៏សើចហើយតបទៅវិញ
"ខ្ញុំមិនដឹងទេ នោះហើយជាចម្លើយរបស់ខ្ញុំ"
"អត់ទេ! នេះមិនមែនជាចម្លើយទេ" Jungkook តវ៉ាហើយក៏ និយាយបន្ត
"អីឡូវយើងឆាចោល! ឆ្លើយម្ដងទៀតមក"
"ខ្ញុំមិនដឹងទេ!"
"អញ្ចឹងអោនថ្ងាស់មកតាមសម្រួលមក! កុំមកចង់លេងខូចខ្ញុំ" Jungkook និយាយដោយបកដៃជាសញ្ញាអោយ Jimin អោនមកជិតគេ Jimin ខ្ជិលប្រកែកក៏អោនទៅតាម ហើយ Jungkook ក៏ផ្ទាត់ថ្ងាស់របស់ Jimin
"ចម្លើយនោះគឺ គ្រាន់តែបើទ្វារទូរទឹកកកទៅដាក់ដំរីចូលទៅ បានហើយ"
"....." Jimin ក៏អស់សំណើចតាមដែរ Jungkook និយាយ
"ងាយស្រួលដល់ម្លឹងផងហី?"
"មោះខ្ញុំសួរទៀត! ចុះគេសេះចូលទៅក្នុងទូរទឹកកកយ៉ាង ម៉េច?"
"បើកទ្វារទូរទឹកកកហើយដាក់សេះចូលទៅបានហើយ" Jimin ឆ្លើយទាំងជឿជាក់ លើកនេះលែងអោយខុសហើយ
"Jungkook ឆាប់អោនមុខមក!"
🔮 ញ៊ាំអាហារពេលល្ងាចតែពីរនាក់ 🔮
Start from the beginning
