"អត់ទេ! ថ្ងៃនេះមានអារម្មណ៍ថាបងសង្ហាខុសធម្មតា! អញ្ចឹងហើយខ្ញុំសុំអង្គុយក្បែរបងវិញ" Jisoo និយាយហើយអ្នកគ្រប់គ្នាក៏សើច
"អត់ទេ! បងចង់អង្គុយជាមួយ Jimin!" Taehyung ក៏តប ទៅវិញ
"ខ្ញុំអត់ខ្វល់ទេ!" Jisoo និយាយដោយមុខស្មើរ ព្រោះនាងតាំងចិត្តប្រកាសសង្គ្រាមជាមួយបងប្រុសទី 2 នាងហើយ
Jisoo ចាប់ទាញដៃរបស់ Taehyung ជាប់មុននឹងបែរទៅនិយាយជាមួយ Jimin
"អញ្ចឹងបង Jimin! បងអង្គុយជាមួយបងប្រុស Jungkook ណា" Jisoo និយាយហើយក៏អូសដៃ Taehyung ដើរទៅយកសំបុត្រជាមួយនាងបាត់
ម៉ោង ៨ មកដល់ពួកគេក៏បានចូលទៅអង្គុយតាមកន្លែងរបស់ពួកគេរៀងៗ ខ្លួន កៅអីមិនបានជាប់គ្នានោះទេដោយសារតែដំបូងនាងកក់តែពីរសំបុត្រសម្រាប់បងធំនិង Jin ហើយមកទិញផ្ទាល់ថែមបួនសំបុត្រស្របពេលដែលគ្មានកៅអីទំនេរ ចំនួន 4 ជាប់គ្នាទេ បែបនេះហើយ Jisoo សម្រេចចិត្តទិញ មួយគូរៗ
"Jin មិនបាច់ខ្លាចទេ! មើលឈុតខ្លីៗ ទៅដូចជាខ្មោចចេញមកតែបន្តិចៗ ទេ" Namjoon ក៏បែរទៅនិយាយជាមួយ Jin ដែរកំពុងតែអង្គុយក្បែរគេ
"...." Jin ឮហើយក៏ងក់ក្បាល ទោះខ្មោចចេញច្រើនក៏គេមិនខ្លាចដែរ តែគេក៏ខ្ជិលប្រាប់បែបនេះទៅកាន់ Namjoon
"បើកន្លែងណាខ្លាចខ្លាំងប្រាប់ខ្ញុំមក! ពួកយើងចេញទៅអង្គុយចាំនៅក្រៅមុនបាន"
"គឺមិនអីទេ!" Jin ញញឹមហើយតបទៅវិញ
✰✰✰✰✰
"បង Tae មើលហាមស្រែកដឹងទេ?" Jisoo ដាក់បម្រាមទុកជាមុន
"ទុកចិត្តចុះ! បងមិនមែន Jungkook ទេ"
"ហេ៎! ម៉េចបងទៅនិយាយដល់បង Jungkook ទៀតហើយ" Jisoo សួរទៅកាន់បងប្រុសរបស់នាងមុននឹងអើតមើលទៅ Namjoon និង Jin រួមទាំង Jungkook និង Jimin ផងដែរ
"យ៉ាងម៉េចបងខឹងមិនបានអង្គុយជិតបង Jimin មែនទេ?"
"ឃើញទេ! បងដឹងថាឯងមានចេតនាច្បាស់ណាស់"
"អ្នកណាប្រើអោយបងមិនទិញរបស់អោយខ្ញុំញ៊ាំដែរធ្វើអី?" Jisoo និយាយហើយក៏លានអណ្តាតដាក់បងប្រុសរបស់គេ
"គ្រាន់តែប៉ុណ្ណឹងទេហី?"
"ហ្នឹងហើយ! មានអីទៀត" Jisoo និយាយហើយក៏សើច
"ចាំខ្ញុំរៀបគម្រោងអោយបង និងបង Jimin លើកក្រោយចុះ"
🔮 មើលរឿងរន្ធត់ព្រឺព្រួច 🔮
Comincia dall'inizio
