🔮 មើលរឿងរន្ធត់ព្រឺព្រួច 🔮

Начните с самого начала
                                        

"...." Jimin ក៏ញញឹមហើយងក់ក្បាលជាកាឆ្លើយតប

"ថ្ងៃមុនឃើញមុខបងម្ដងហើយ!!" Jisoo និយាយហើយក៏
ដាក់ខ្លួនអង្គុយជិត Jimin ហើយនិយាយបន្ត
"ខ្ញុំឈ្មោះ Jisoo! ហើយនេះបងប្រុសទី 3 របស់ខ្ញុំ Jungkook" Jisoo ណែនាំខ្លួនហើយ Jin និង Jimin ក៏បែរទៅញញឹមដាក់ Jungkook

"សួស្តីបង Jin! សួស្តី Jimin " Jungkook និយាយហើយក៏ ដាក់ខ្លួនអង្គុយក្បែរប្អូនស្រីរបស់គេ
"ចុះឯណាបង Namjoon?"

"ពួកគេទៅទិញអីផឹកជាមួយ Taehyung ហើយ" Jin ក៏តប ទៅវិញ

"បង Jin! ហៅបង Taehyung ថា Tae តែមួយម៉ាត់បានហើយ! ហៅអញ្ចឹងទើបដូចជាគ្រួសារតែមួយ" Jisoo និយាយហើយនាងក៏សើច ហើយ Jungkook ក៏ទះស្មារបស់នាងបន្តិច

"បងកុំប្រកាន់នាងអី! នាងនិយាយតែផ្តេសតែផ្តាសទេ" Jungkook ក៏ជួយសម្រួលព្រោះឃើញ Jin ដូចជាភាំងនៅពេលដែល Jisoo និយាយមុននេះ

"មិនអីទេៗ!" Jin ក៏តបមកវិញ រួច Namjoon និង Taehyung ក៏ដើរមកវិញល្មម ហើយពួកគេក៏ហុចកែវអោយរៀងៗ ខ្លួន

"ចុះឯណារបស់ខ្ញុំ និងបង Jungkook?" Jisoo នៅពេលដែលគេចែកគ្នាអស់គ្មានរបស់ពួកគេទាំងពីរ

"សូមអ្នកនាងប្អូនអញ្ជើញដើរទៅទិញខ្លួនឯងទៅ" Taehyung និយាយហើយក៏ញាក់ស្មារដាក់ប្អូនស្រីរបស់គេ

"ចិត្តអាក្រក់" Jisoo និយាយហើយក៏ងើបឈរប្រុងដើរទៅទិញ ក៏ត្រូវ Jungkook ឃាត់

"ចាំបងទៅទិញឯងនៅទីនេះហើយ" Jungkook និយាយហើយក៏ ងើបដើរចេញទៅ

"តោះអីឡូវយើងចែកកន្លែងគ្នាអង្គុយទៅ!" Jisoo និយាយព្រមទាំងចាប់ដៃរបស់បងធំនាង ហើយក៏បែរចាប់ដៃរបស់ Jin តាមគម្រោងការរបស់នាង
"បងធំនិងបង Jin អង្គុយជាមួយគ្នា"

"អញ្ចឹងបងអង្គុយជាមួយ Jimin!" Taehyung និយាយហើយក៏រត់ទៅឈរជិត Jimin យ៉ាងសប្បាយចិត្ត Jisoo ឃើញបែបនេះ នាងក៏ចង់ធ្វើបាបបងប្រុសរបស់នាង មុននេះហ៊ានមិនទិញអីអោយនាងញ៊ាំផងហេស៎ នាងក៏ជំទាស់ភ្លាមតាម
ពិតបើមុននឹង Taehyung មិនឌឺនាងទេ នាងអោយគេអង្គុយតាមចិត្តហើយ

"អត់ទេ! ខ្ញុំចង់អង្គុយជាមួយបង Tae!" Jisoo និយាយព្រម ទាំងរត់ទៅទាញដៃរបស់បងប្រុសរបស់គេមកវិញ

"ហេ៎! ក្រែងរាល់ដងឯងអង្គុយជាមួយ Jungkook ហី?" Taehyung មិនព្រមទៅតាមការទាញរបស់ប្អូនស្រីហើយព្រមទាំងសួរទៅប្អូនស្រីរបស់គេវិញ

Falling Into USМесто, где живут истории. Откройте их для себя