"....." Jimin សម្លឹងមើលបងប្រុសរបស់ហើយក៏ងក់ក្បាលយល់ព្រម
✰✰✰✰✰
_Nabi's Apartment_
Soohun បានចាប់ផ្តើមទំនាក់ទំនងស្ងាត់ៗ ជាមួយ Nabi តាំងពីថតជាមួយគ្នាលើកទីពីរមកម្ល៉េះ ហើយពួកគេទាំងពីរក៏មានគម្រោង ប្រកាសប្រាប់សាធារណៈជន នៅអាទិត្យក្រោយនេះដូច Jhope និយាយវាជាការពិតទោះមិនទាន់មានការប្រកាសណាមួយជាក់លាក់ណាមួយក៏ដោយ ហើយជម្រើសរបស់ Nabi និង Soohun ដែលចង់ទាញយកផលប្រយោជន៍ នោះ វាប្រហែលបានផលពិតមែន ព្រោះរយៈពេលប៉ុន្មាន
អាទិត្យ មានអ្នកកាសែតខ្លះថតបានពេលពួកគេទៅណាមកណាជាមួយគ្នា ព្រមទាំងពួកគេចេញចូល Apartment គ្នាទៅវិញទៅមក ហើយព័ត៌មានទាំងនោះត្រូវបានអ្នកគាំទ្រចែក ចាយយ៉ាងច្រើនលើសការរំពឹងទុក
រីង! រីង!!!
សម្លេងទូរសព្ទ័ដៃរបស់ Soohun ក៏រោទិ៍ឡើងនៅពេលដែលគេកំពុងតែងូតទឹក ឃើញបែបនេះ Nabi ក៏ដើរទៅមើលថាជាអ្នកណាខលមករក
"Jimin?" នាងឧទានឈ្មោះដែរបង្ហាញឡើងនៅលើអេក្រង់
ទូរសព្ទ័ នាងមិនគិតច្រើននាងក៏ចុចទទួលហើយនិយាយ ព្រោះនាងគិតថារវាងនាងនិង Soohun គ្មានអ្វីលាក់បាំងនឹងគ្នានោះទេ
_On Phone_
"អាឡូ! Soohun កំពុងតែជាប់រវល់....ខលមកមានការអ្វីដែរ?"
"អឺរ៎! អ្នកនាងជាអ្នកណា?"
"ខ្ញុំជាមិត្តស្រីរបស់គេ!"
"......" សម្លេងនាក់នៅខ្សែម្ខាងទៀតនៃការសន្ទនាក៏ស្ងាត់
"អាឡូ! ឮទេ?" Nabi ឧទានឡើងដើម្បីបញ្ជាក់ថាសេវា
ទូរសព្ទ័មិនមានបញ្ហា
"អញ្ចឹងមិនអីទេ! ខ្ញុំគ្មានការអីទេ"
_Call End_
Nabi ជ្រួញចិញ្ចើមហើយក៏ដាក់ទូរសព្ទ័ចុះវិញ ស្របពេលដែល Soohun ចេញមកពីបន្ទប់ទឹក
"អ្នកណាខលមកមែនទេ?"
"មិនដឹងទេ! ឃើញបងដាក់ថា Jimin គេខលមករកបង! តែដល់ពេលអូនសួរនាំ ទៅគេថាគ្មានអីនិយាយទេ" Nabi បែរទៅឆ្លើយជាមួយមិត្តប្រុសនាងហើយក៏ដើរចេញពីលើពូក ដើម្បីចូលបន្ទប់ទឹកម្ដង
"ហើយគេជាអ្នកណា?" Nabi មិនអស់ចិត្តក៏សួរនាំព្រោះមាន អារម្មណ៍ថាប្លែកៗ
🔮 ពួកយើងចប់គ្នាត្រឹមនេះទៅ 🔮
Начните с самого начала
