"ឆាប់រត់គេចសិនទៅ! ចាំចេញពីទីនេះផុតបងប្រាប់" Jin តបទៅវិញ ព្រមទាំងងាកមើលឆ្វេងស្ដាំរកមើលសន្តិសុខតែខកបំណងព្រោះ មិនបាច់តែសន្តិសុខនោះទេ សូម្បីតែមនុស្សម្នាក់គ្មានផង តែគេក៏ឃើញផ្លូវចំណោតចុះទៅក្រោម គេបំរុងនឹងរត់ទៅហើយក៏ ស្រាប់តែ Eunsang និងគ្នាគេលេចឡើង នៅពីចំពោះមុខពួកគេតែម្ដង
"ចង់រត់ទៅណា?" Eunsang សួរព្រមទាំងដើរមករក Jin ចំណែកឯគ្នាក៏ដើរមកដូចគ្នា
"ពួកឯងចង់ធ្វើអីពួកយើង?" Jin សួរទាំងភ័យនៅក្នុងចិត្ត ព្រមទាំងយកដៃទាញប្អូនប្រុសរបស់គេអោយនៅឈរខាងក្រោយខ្នងរបស់គេ
"ចង់ធ្វើអីមែនទេ?" Eunsang សួរទាំងញញឹមចុងមាត់ ហើយលើកចិញ្ចើមបង្ហាញទឹកមុខផ្គើន Jin
"ក្រែងប្រាប់ថាគ្មានលុយហី?" Eunsang សួរព្រមទាំងច្របាច់មាត់របស់ Jin
Jimin នៅពីក្រោយរបស់ Jin យ៉ាងស្ងៀមស្ងាត់គេក៏ភិតភ័យណាស់ដែរ គេមិនដឹងថាបងគេទៅមានរឿងអីជាមួយ Eunsang នោះទេ
"យើងគ្មានលុយពិតមែន" Jin ក៏តបទៅវិញ ដោយត្រដាប់
ត្រដួសព្រោះឈឺចាប់នឹងកម្លាំងដែល Eunsang ច្របាច់មាត់របស់គេ
"គ្មានលុយ?" Eunsang ឧទានឡើងដោយការញញឹមហួសចិត្ត
"ហើយឯងមកទីនេះធ្វើអី? កុំគិតថាយើងល្ងង់អោយសោះ?" Eunsang ស្រែកគំហកសួរ ព្រមទាំងចង់អើត.ក.ទៅរកមើល Jimin ដែលកំពុងតែភ័យញ័រនៅពីក្រោយ Jin
សម្លេងរបស់ Namjoon ក៏បនាបង្អាក់សកម្មភាពរបស់គេអោយងាកទៅមើលប្រភពសម្លេងថាចេញមកពីអ្នកណា ដែលថ្លើមធំមកចេះដឹងរឿងគេបែបនេះ
"ឈប់ភ្លាម!" Namjoon ស្រែកបញ្ឈប់ពួកគេម្ដងទៀត
"មិនមែនជារឿងរបស់ឯងទេ! ឯងចេះដឹងស្អី?" គ្នារបស់ Eunsang សួរទាំងមិនពេញចិត្ត ហើយជ្រួញចិញ្ចើម
"ដើរទៅយកឡានរបស់ឯងទៅ! ឬក៏ឯងចង់ត្រូវដែរមែនទេ?"
"ពួកឯងអាងគ្នាច្រើនធ្វើបាបមនុស្សទន់ខ្សោយ! ពួកឯងចង់ដេកគុកខ្លាំងហើយមែនទេ?" Namjoon មិនបានខ្លាចហើយក៏សួរបន្ត តាមពិតទៅក្នុងចិត្តរាងភ័យតិចៗ ដែរ
"បើពួកឯងមិនចង់ដេកគុកទេ ឆាប់ថយចេញទៅអោយឆ្ងាយទៅ"
"ហាសហា! ឯងជាឪយើងមែនទេបានមកបញ្ជាយើងបែបនេះ?" Eunsang ប្រលែងដៃពីមាត់របស់ Jin ហើយ ក៏ដើរមករក Namjoon វិញម្ដង ក្នុងចិត្តកំពុងតែចង់ដាល់ Namjoon ជាខ្លាំង
🔮 ទទួលជំនួយពីមនុស្សប្លែកមុខ 🔮
Start from the beginning
