🔮 ដោះស្រាយបញ្ហាជាមួយបងទី 3 🔮

Start from the beginning
                                        

"អឺរ៎! ឯងមិនបាច់ទៅរកគេទេ! គេមករកឯងអីឡូវហើយ" Namjoon និយាយហើយក៏ដាក់ខ្លួនអង្គុយនៅកៅអីក្បែរ Taehyung

"គាត់រកខ្ញុំធ្វើអី?" Jisoo ក៏សួរដោយជ្រួញចិញ្ចើម ភ្លេចហើយថានាងបានប្រកាសសង្គ្រាមជាមួយមិត្តស្រីបងប្រុសរបស់នាង រឿងមិនសូវសំខាន់ខួរក្បាលចងចាំមិនសូវបានល្អ

"បងមិនដឹងដែរ! មុននេះឮគេសួររកឯងពេញក្នុងផ្ទះ" Namjoon ញាក់ស្មារ ហើយក៏តបទៅវិញ គេពិតជាមោមដឹងរឿងមែន មិនបានធ្វើពើរបោកប្អូនទេ
"នោះ! មកហើយសួរខ្លួនឯងទៅថាគេរកឯងធ្វើអី" Namjoon ក៏និយាយបន្តហើយចង្អុលបង្អើរចោលទៅកាន់ Jungkook ពេលឃើញគេកំពុងតែដើរមករកពួកគេទាំងបីនាក់

"បងរកខ្ញុំមានការអីមែនទេ?" Jisoo ក៏សួរឡើងដោយងឿងឆ្ងល់នៅពេលដែល Jungkook ដើរមកដល់

"ឯងទៅធ្វើអី Eunji ទៀតហើយ?" សំនួររបស់ Jungkook ក៏បានធ្វើអោយ Taehyung ព្រមទាំង Namjoon ងាកទៅ មើលប្អូនពៅរបស់គេគ្រប់គ្នា

"មិនបានធ្វើអីផង! គ្រាន់និយាយលេងជាមួយសោះ" Jisoo ឆ្លើយអោយតែ បានៗ ហើយក៏រត់មកអង្គុយក្បែរ Namjoon ដើម្បីអោយបងធំការពារនាង

"ហើយក្រែងបងប្រាប់ហើយមែនទេថាអោយ Eunji ជាប់នៅក្នុងផលិតកម្មរបស់ឯងទៅ! ឯងមិនយល់មុខរបស់បងទេឬយ៉ាងម៉េច?" Jungkook សួរដោយចង់ដឹងហេតុផល

"អត់ទេ! ខ្ញុំអត់ដឹងអីផង" Jisoo នៅតែមិនព្រមចាញ់បងគេ ដដែល កុហកបានចេះនិយាយចេញមកសិនទៅ

"បង Tae! ក្រែងខ្ញុំខលប្រាប់បងហើយមែនទេ?" Jungkook ក៏ងាកទៅសួរ Taehyung ដែលកំពុងតែអង្គុយស្ដាប់មិនទាន់ដឹងរឿង រួមទាំង Namjoon ម្នាក់ទៀត
"ហើយនៅព្រលានបងថាមិនបាច់អោយខ្ញុំបារម្ភទេ! ជឿជាក់ លើ Jisoo ទៅ! ហើយបងមើលទៅពេលមានបញ្ហាមកសួរ នាំគេ...ទៅជាឆ្លើយថាមិនដឹងអីផង" Jungkook និយាយទាំងកាយវិការហួសចិត្ត

"បងបានប្រាប់ Jisoo តាមហ្នឹងហើយ" Taehyung ក៏បកស្រាយ រួចបែរមកមើលប្អូនស្រីរបស់គេដែលនៅពួនក្រោយខ្នងបងធំ
"ក្រែងឯងអូខេជាមួយបងហើយត្រូវទេ? ហើយម៉េចបានជាវាមានបញ្ហាអញ្ចឹង?"

"មកខ្ញុំមិនចូលចិត្តនាង!" Jisoo ឆ្លើយមកវិញទាំង នៅឱបដៃបងធំរបស់នាងជាប់ ខ្លាច Jungkook ស៊ីសាច់នាងទាំងរស់

Falling Into USWhere stories live. Discover now