🔮 ថ្ងៃឈប់សម្រាកសម្រាប់គ្រប់គ្នា 🔮

Start from the beginning
                                        

"គេសង្ហាបែបនេះមិនចម្លែកទេដែលស្រីដេញនោះ" Jimin បញ្ចេញយោបលបន្ទាប់ពីអង្គុយស្ដាប់បានមួយភ្លែត

"មិនឃើញសង្ហាត្រង់ណាផង" Jhope តបដោយធ្វើមុខពិបាក នឹងទទួលយក ពេលដែលមិត្តគេសរសើរថាប្រធានរបស់គេជាប្រុសសង្ហា

"កុំអោយចុងក្រោយម៉ដ្ឋក្រោមដៃគេទៅបានហើយ" Jackson នៅតែដុតមិត្តគេមិនឈប់

"អាមិត្តចង្រៃ" Jhope ទ្រាំមិនបានក៏ជេរមិត្តរបស់គេ
"អាមុខដូចស្វា"

"មុខឯងនឹងហើយដូចស្វា! ត្រូវទេ Jimin?"

"Jimin ឯងឆាប់ឆ្លើយទៅមើលថាមុខយើងដូចស្វាទេ?" Jhope ងាកមកទាញដៃ Jimin អោយងាកមកមើលមុខរបស់គេចំៗ

"...." Jimin មិនមាត់ហើយក៏មើលមុខរបស់មិត្តគេទាំងពីរ ហើយ គ្រវីក្បាលមុននឹងនិយាយ
"គ្មានអ្នកណាមុខដូចស្វាទេ" Jimin ឆ្លើយដើម្បីបញ្ចប់សង្គ្រាមមួយនេះ

"ឯងកុហក!" Jackson តវ៉ា

"ត្រូវហើយ! ឯងថាទៅអា Jackson វាមុខដូចស្វា"

"បានហើយៗ! ពួកឯងមុខល្អត្រឹមត្រូវ ចំណែកមុខស្វានោះជា យើងចុះ" Jimin ក៏ប្រើក្បាច់ចុងក្រោយដើម្បីបញ្ចប់តែម្ដងទៅ

"Jimin!!!" មិត្តរបស់គេទាំងស្រែកតវ៉ាដំណាលគ្នា

"នែ! ក្រែងទៅអូសយើងពីផ្ទះមកដោយសារនឹកយើងមិនអញ្ចឹងហី? ឬក៏អូសយើងមកវិភាគមុខអ្នកណាគេដូចស្វា??" Jimin សួរទៅមិត្តរបស់គេទាំងពីរវិញ បើមិនធ្វើបែបនេះ ប្រហែលជាមិនចប់ទេ

"គឺ Jackson ជាអ្នករករឿងយើងមុន"

"ហ៊ី...! ឯងកុំចេះតែមកទម្លាក់កំហុសអោយយើង!" Jackson តវ៉ាអោយប៉ប៉ាច់

"ឯងនឹងហើយ!" Jhope តបវិញដោយមិនសុខចិត្ត

"ឯងនឹងហើយមុខដូចស្វា"

"យើងទៅផ្ទះវិញហើយអញ្ចឹង" Jimin និយាយហើយមិត្តរបស់គេក៏ស្ងាត់មាត់ ដោយធ្វើអោយ Jimin ញញឹមអស់សំណើចនឹងចរឹកមិត្តគេទាំងពីរធំៗ អស់ហើយនៅឈ្លោះប្រកែកគ្នាដូចក្មេងទៅកើត

Jungkook និង Areum កំពុងតែដើរចូលមកក្នុងហាងកាហ្វេដែល បានណាត់ជាមួយភ្ញៀវ តែមិនបានតែងខ្លួនជាលក្ខណៈធ្វើការនោះទេ ព្រោះពួកគេណាត់ជួបនៅថ្ងៃសម្រាក

Falling Into USWhere stories live. Discover now