ភាគទី៦៦: ឈប់! ទិញស្ត្រប៊ឺរីផ្ញើរអូនសិន

3.6K 187 9
                                        

"នែ៎!....លោកចង់ស្លាប់ឬ?បានជាមកឈរស្រែកកណ្តាលផ្លូវ"អ្នកក្នុងឡានឯណេះចាប់ហ្វ្រាំងសឹងតែមិនជាប់ព្រោះយ៉ុនហ្គីរត់ចូលឡានគេលឿនពេក គេក៏បើកកញ្ចក់ឡានអើតក មកស្រែកស្តីឲ្យរាងក្រាស់ញ៉ែតៗ ។

      រាងតូចម្នាក់នេះគឺជាជីមីន គេមកពីអាមេរិកមួយសប្តាហ៍ហើយ ព្រោះមកកំដរថេហ្យុងកំឡុងពេលមានផ្ទៃពោះ ពេលនេះគេកំពុងតែធ្វើដំណើរទៅរកថេហ្យុង តែក៏ត្រូវបង្អាក់ដោយសារមានមនុស្សរត់ចោលឡានគេ។

"យើងសុំទៅផង"យ៉ុនហ្គីរត់មកក្បែរកញ្ចក់ឡានយ៉ាងលឿនរួចសុំម្ចាស់ឡានទាំងទឹកមុខមាំ។ចំណែកឯអ្នកក្នុងឡានឯណេះគេចមុខទៅក្នុងឡានវិញយ៉ាងលឿនព្រោះខ្លាចថាមុខពួកគេទាំងពីរប៉ះគ្នា។

"អត់ទេ ខ្ញុំមិនស្គាល់លោកជាអ្នកណាផង មកសុំទៅជាមួយស្អីមិនឲ្យទៅទេ ចៀសផ្លូវ"រាងតូចខាងក្នុងឡានក៏ស្តីឲ្យអ្នកខាងក្រៅញ៉ែតៗ រួចចង់ចុចបិទកញ្ចក់ឡានវិញ តែត្រូវអ្នកខាងក្រៅដាក់ដៃមាំកាន់កញ្ចក់ឡានសង្កត់ជាប់។

"បើឯងឲ្យយើងទៅជាមួយ យើងឲ្យឯងរស់ស្រួលមួយជីវិត"យ៉ុនហ្គីលើកលក្ខខ័ណ្ឌមកធ្វើឲ្យជីមីនមានចម្ងល់ពេញខួរក្បាល ដោយគិតថានាយម្នាក់នេះប្រាដកជាមនុស្សឆ្កួតប្រាកដណាស់។

"ស្អីលោកឯង ខ្ញុំមិនយល់ទេ"រាងតូចលើកចិញ្ចើមសួរអ្នកខាងក្រៅ រស់ស្រួលមួយជីវិតស្អីគេមិនយល់។

"កាតខ្មៅ៥សន្លឹកនេះ នឹងក្លាយជារបស់ឯង បើសិនឯងជូនយើងទៅដល់សណ្ឋាគារ តែបើឯងរឹង មិនជូនយើងទេ យើងមិនធានាសុវត្ថិភាពឯងពេលនេះឡើយ"យ៉ុនហ្គីដកកាតខ្មៅ៥សន្លឹកហុចឲ្យរាងតូចទាំងទឹកមុខមាំ មុននឹងបន្តប្រយោគនិយាយគម្រាមធ្វើឲ្យរាងតូចចាប់ផ្តើមភ័យខ្លាច ចង់យកបន្តិចចង់អត់បន្តិច។

"បើខ្ញុំមិនយក លោកចង់ធ្វើស្អីខ្ញុំ?"ជីមីនសួររាងក្រាស់ ទាំងញ័របបូរមាត់។

"រំលោភសម្លាប់"យ៉ុនហ្គីនិយាយទាំងស្នាមញញឹមចុងមាត់រួចប្រើកែវភ្នែកព្រានសម្លឹងដើមទ្រូងសខ្ចីរបស់ជីមីនមិនដាក់ ជីមីនឃើញនាយសម្លឹងទ្រូងគេបែបនេះគេស្រវាលើកដៃ ខ្ទប់វាយ៉ាងលឿន ថ្ងៃនេះគេពាក់អាវករាងធំជាងរាល់ដង។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now