#ព្រឹកថ្ងៃថ្មីរាងតូចភ្ញាក់មកមិនងើបទៅណាទេនៅគេងសម្លឹងពិដានបន្ទប់ ដេកមើលអស់ចិត្តងើបអង្គុយម្តង គេបើក ភួយចេញក៏ឃើញថារបួសគេរុំបង់ថ្មី គេឆ្ងល់ ហើយក៏គិតថា ជាអ៊ំមេកាចូលមករុំឲ្យ គេមិនគិតថាជាបង ព្រោះកាលពីយប់ បងនឹងគេឈ្លោះគ្នា គេបន្តអង្គុយគិតមួយសន្ទុះទើបចុះពី គ្រែទៅសម្អាតខ្លួនស្លៀកឈុតដែលបងទើបនឹងទិញឲ្យ។
"ចិត្តអាក្រក់ តែដឹងពីទំហំខ្លួនគេ"គេបង្វិលខ្លួនមើលក្នុង កញ្ចក់ឃើញថាឈុតនេះសមនឹងគេណាស់ល្មមនឹងរាងគេតែម្តង បងចេះរើសត្រូវម៉ាច់ មិនធំពេកក៏មិនតូចពេក ល្មម!!!!
"យប់មិញយើងទះមុខបង បងឈឺឬអត់ មានខឹងនឹង យើងឬអត់?"គិតដល់រឿងយប់មិញដែលគេជ្រុលដៃទះមុខបង ធ្វើឲ្យគេដឹងខ្លួនខុសភ្លាមៗ មិនសមណាយប់មិញខឹងខ្លាំង រហូតដល់ហ៊ានលើកដៃវៃបងទេ។
"តិចបងខឹង គិតថាយើងហួងហែងមិនឲ្យបងប៉ះទៅ?មិនអីទេៗព្រឹកនេះចាំសុំទោសគាត់"មិនមែនមិនចង់ឲ្យបងប៉ះតែមកពីគេភ័យពេក គេឈឺពេក ទើបរារាំងបង វៃបង តែមិនអីទេព្រឹកនេះគេតាំងចិត្តថានឹងសុំទោសបង។
#ខាងក្រោម
ជុងគុកអង្គុយញ៉ាំបាយដោយមិនមាត់មួយម៉ាត់ មុខប្អូនក៏គេមិនមើល ព្រោះនៅខឹងរឿងយប់មិញមិនទាន់បាត់។រាងតូចញ៉ាំបណ្តើរលួចមើលមុខបងបណ្តើរ ចង់និយាយជាមួយបង តែបងមិនមើលមុខ បងមិននិយាយរកទើបគេមិនហ៊ាន។លោកស្រីខៃជីដែលអង្គុយមើលដឹងថាពីរនាក់ប្តីប្រពន្ធនេះមិនស្រួលទំនងជាឈ្លោះគ្នា តែគាត់មិនមាត់ព្រោះម៉ោ ងបាយ ចាំរួចរាល់ចាំសួរនាំ។
ជុងគុកញ៉ាំហើយក៏ងើបទៅបន្ទប់បាត់ ថ្ងៃនេះនៅម ន្ទីរពេទ្យគ្មានអីត្រូវធ្វើទើបមិនទាន់ទៅ។
"មាត់ទៅត្រូវអីកូនថេយ៍?"លោកស្រីខៃជីសួររាងតូច
"អឺ-គឺៗ"ពេលម៉ាក់សួរបែបនេះគេរដាក់រដុបឆ្លើយមិន ចេញចិត្តមួយខ្មាស់ម៉ាក់។
"និយាយមកកូន"លោកស្រីខៃជី
"វាស្លាក់ស្លើតដើរបុកជញ្ជាំង"ជុងគុកដែលដើរចុះមកពីបន្ទប់ខាងលើនោះក៏ឆ្លើយជំនួសព្រោះតឹងទ្រូងពេក។
DU LIEST GERADE
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
