៚បន្ទប់ខាងលើ…
រាងតូចឈរមើលកម្មភាពបងតាមបង្អួចទាំងហូរទឹកភ្នែក គេភ្ញាក់ដឹងខ្លួនពេលឮសម្លេងកាំភ្លើង គេក៏ងើបមកមើល ឃើញវត្តមានបង គេចង់ចុះទៅរកបងតែក៏ត្រូវគាំងទ្រឹងស្ទើរផុតដង្ហើមពេលឃើញបងបាញ់សម្លាប់មនុស្ស។
"បងប្រុសសម្លាប់មនុស្សអ្ហឹកៗ...."ថេហ្យុងខ្ទប់មាត់យំដង្ហក់ដង្ហើមដកមិនចង់ដល់គ្នាក្នុងទ្រូងគេចាប់ផ្តើមធ្វើទុក្ខបុកម្នេញខ្លាំងទៅៗរហូតគេទ្រាំនឹងវាសឹងតែមិនបាន។
គេចំកោងខ្លួនដៃក្តាប់ខ្ទប់ទ្រូងខាងឆ្វេងយំចេញមកខ្លាំងៗរហូតទន់ជើងរកដួល។
លោកស្រីឃើញបែបនេះក៏ស្រវាមកអោបរាងកាយក្មួយជាប់គ្រាហ៍គេទៅគេងលើគ្រែគាត់ដាក់អោយថេហ្យុងគេងនៅលើគ្រែថ្នមៗលើកភួយមកដណ្តប់អោយរាងតូចយ៉ាងរៀបរយមុននិងលើកដៃមកអង្អែលក្បាលរាងតូចថើៗគាត់ពិតជាអាណិតក្មេងស្លូតបូតម្នាក់នេះខ្លាំងហើយគាត់ក៏មានកំហុសខ្លាំងដូចគ្នាដែលធ្វើអោយថេហ្យុងយំខ្លាំងបែបនេះ។
"ឈប់យំណាក្មួយអ្វីៗនឹងប្រសើរឡើងនៅព្រឹកស្អែកនេះ"លោកស្រីគាត់មិនអាចជួយអ្វីបានគាត់មានតែពាក្យលួងលោម។
"តែបង…"គេយំចេញមកសារជាថ្មី ទឹកភ្នែកហូរស្រក់រមៀលធ្លាក់តាមកន្ទុយភ្នែកសសឹតខ្សឹកខ្សួលញ័រខ្លួនទទ្រើក គេយំដោយការខូចចិត្ត ខកចិត្ត ភាពនឹកស្មានមិនដល់ ពេលនេះ គេឈឺចាប់ខ្លាំងណាស់ ឈឺព្រោះដឹងថាបងសម្លាប់មនុស្ស បងជាស្តេចអាភៀន បងជាមនុស្សអាក្រក់បងធ្វើខុសច្បាប់ គេចង់ស្រែកថាស្អប់បងណាស់ មិនចង់ជួបមុខបងទៀតទេ តែគេធ្វើមិនបានបេះដូងដែលកំពុងតែឈឺនេះវាប្រឹងលោតបញ្ជាក់ថាវាស្រលាញ់បងណាស់ មិនអាចស្អប់បងបានទេ។
"មីងជឿណា៎~បើថេហ្យុងលួងលោមបងសុំឲ្យបងឈប់មីងជឿថា…គេនឹងឈប់ព្រោះគេស្រលាញ់ថេហ្យុងណាស់"លោកស្រីឃើញក្មួយបែបនេះគាត់ក៏មិនសប្បាយចិត្តដូចគ្នា គាត់អង្អែលទ្រូងគេថ្នមៗលួងលោមគេប្រកបដោយសម្តីទន់ភ្លន់។
"អ្ហឹកៗ…ហិកហិ"ថេហ្យុងគេគិតតែពីយំ គេគិតបងសាហាវយ៉ាងនេះ បងអាចស្តាប់គេបានដោយរបៀបណា?
VOCÊ ESTÁ LENDO
រឿង ផ្គាប់បេះដូងបង
Ação*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
