ភាគទី៤០: បងប្រុសអើយ~ជួយអូនផង😭

5.2K 182 10
                                        

រោងចក្រអាភៀន...

"ផ្លូវយ៉ាងមិច?"ជុងហ្គុកចេញពីមន្ទីរពេទ្យមករោងចក្រភ្លាមដើម្បីត្រួតពិនិត្យអាភៀនចេញទៅម៉ាកាវនៅយប់នេះ។គេដើរបណ្តើរសួរទៅកាន់ស៊ឺវ៉ូបណ្តើរ ដៃកាន់បារីជក់ជាប់

"ផ្លូវទូលាយងាយស្រួលដូចរាល់ដងលោកប្រុស"ស៊ឺវ៉ូដើរផងរត់ផងដើម្បីឲ្យទាន់ដំណើរលោកប្រុស។

"ហានវ៉ុលនឹងដាក់កងកម្លាំងមកហែកឆេរទំនិញកុំធ្វេសប្រហេសឲ្យសោះ"ជុងហ្គុកគេអាចទាយដឹងថាហានវ៉ុលនឹងលេងមែនទែននៅយប់នេះ គេក៏ត្រៀមលេងទៅវិញដូចគ្នា គេជ្រើសរើសដើរផ្លូវនេះ គេក៏មិនចេះទាល់ផ្លូវដូចគ្នា។

"មិចចឹងលោកប្រុស?គ្រាន់រាល់ដងគាត់ជាអ្នកបើកផ្លូវឲ្យមិនចឹងឬ?"ស៊ឺវ៉ូអេសក្បាលឆ្ងល់ពេញខួរ គេហាក់មិនយល់ នូវអ្វីដែលលោកប្រុសចង់និយាយទេព្រោះរាល់ដងហានវ៉ុលជាអ្នកបើកផ្លូវតែម្តេចពេលនេះចង់វាយបកមកលោកប្រុសគេវិញចឹង?

"ធ្វើតែតាមអីដែលយើងប្រាប់ទៅមិនចាំបាច់ចង់ដឹងច្រើនទេ យប់នេះយើងជាអ្នកទៅមើលការខុសត្រូវដោយផ្ទាល់"ជុងហ្គុកឈប់មួយកន្លែងបោះកន្ទុយបារីជាន់ចោល ដាក់ដៃជ្រេងហៅប៉ាវងាកនិយាយជាមួយស៊ឺវ៉ូទាំងទឹកមុខត្រជាក់ស្រេប ហាក់ដូចជាបិសាច យប់នេះគេដឹងថាមិនមែនមានតែ ប៉ូលិសតែមួយក្រុមទេ តែមានក្រុមផ្សេងទៀត ព្រោះលើកនេះគឺជាការដាក់អាភៀនខ្នាតធំដឹកទៅទីក្រុងម៉ាកាវ។

"បាទលោកប្រុស"ស៊ឺវ៉ូងក់ក្បាលទទួលបញ្ជារ គេអាច មើលដឹងតាមរយះទឹកមុខរបស់លោកប្រុសថាយប់នេះមិនស្រួលដូចរាល់ដងឡើយ។

"ត្រៀមអាវុធ ឲ្យគ្រប់ចំនួនពួកអាឆ្កែលបខាំក៏មកដែរ" ជុងហ្គុកសើចចុងមាត់ យប់នេះច្បាស់ជាមានសង្គ្រាមមិនខានទេដូច្នេះហើយនាយត្រៀមអាវុធទប់ទល់នឹងពួកវារួចជាស្រេច

"លោកកាំងឆាយដុងមែនទេលោកប្រុស?"

"ឯងគិតថាមានអាឆ្កែណាទៀតដែលជាជាមួយយើង?"ជុងហ្គុក សត្រូវធំរបស់គេមានតែអាកញ្ចាស់នឹងខាំមិនលែង ខ្លាំងបានតែខាងលបខាំ តែបើចេញមុខផ្ទាល់ដូចអណ្តើកក្នុងស្នូកចេញតែក្បាល អាញីណាស់ តែខ្លាំងក្អេងក្អាង។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now