ភាគទី៤១: អាថ៌កំបាំងនឹងមាននៅលើលោកនេះ

4.7K 176 14
                                        

+ខ្មីនមកលង២ថ្ងៃជាប់គ្នាឆក់ៗ...😂

ម៉ោង១២យប់…

អគារចាស់ជាយក្រុងជាកម្មសិទ្ធិរបស់ជុងហ្គុក…
នៅលើដំបូលអគារនិងនៅជុំវិញអគារចាស់ទាំងមូលបង្ហាញឲ្យឃើញមនុស្សមួយក្រុមធំស្លៀកសំលៀកបំពាក់ខ្មៅក្នុងដៃកាន់ប្រដាប់អាវុធគ្រប់ៗគ្នាមុខម្នាក់ៗកាចសាហាវខ្លាំងណាស់។ ក្រឡេកមកមើលជ្រុងម្ខាងនៃដំបូលអគារឯណេះវិញរាងកាយខ្ពស់ស្រឡះគ្រងឈុតគ្រ័រហ្សេរពណ៌ខ្មៅក្រឹប ទឹកមុខគេស្មើរធេង ចិញ្ចើមគេជ្រួញចូលគ្នាជាប់ យូរៗម្តងគេខាំថ្គាមសង្គ្រឺត កែវភ្នែកប្រែជាពណ៌ក្រហមទែត។

ជុងហ្គុកលូកដៃជ្រេងហោប៉ាវខោ ដៃម្ខាងត្បៀតបារីជ ក់បង្ហុយផ្សែងចោលតាមច្រមុះ និងមាត់ ឈរមើលកូនចៅលើកទំនិញឡើងឡានកុងតាន័រទាំងញោចស្នាមញញឹមចុងមាត់របៀបអ្នកឈ្នះ។គ្មានអ្នកណាម្នាក់អាចបញ្ឈប់គេបានឡើយ គេនៅតែជាអ្នកឈ្នះគេនៅតែប្រកាន់គោលជំហរធ្វើជាមេអាភៀនដដែល។

"ហ្ហឹស!"សម្លេងសើចដើមកយ៉ាងកំណាចប្រៀបដូចបិសាច។ត្រូវហើយគេជាបិសាច គេសម្លាប់មនុស្ស គេបំផ្លាញមនុស្សគេមិនដែលលើកលែងឲ្យអ្នកណាម្នាក់ទេគេមិនដែលស្តាប់អ្នកណា ហើយគេក៏មិនបញ្ឈប់។

"ហេតុអីត្រូវបែងចែកជា២ផ្លូវ?"លោកអាណាតូលីជាឈ្មួញទទួលអាភៀនធំបំផុតនៅរុស៊ី្សដើរចូលមកឈរនិយាយពីក្រោយខ្នងរាងក្រាស់។គាត់ឆ្ងល់ថាហេតុអីសារនេះរាងក្រាស់បែកចែកទំនិញទៅ២ផ្លូវ?

"ហ្ហឹស!!មានឆ្កែច្រើនណាស់តាមត្របាក់ឆ្អឹង"ជុងហ្គុកសើចដើមកមុននឹងបោះកន្ទុយបារីចោលដាក់ដៃជ្រេងហោប៉ាវងាកមកនិយាយជាមួយលោកអាណាតូលី។គាត់ក៏ងក់ក្បាលយល់នៅសម្តីដែលរាងក្រាស់និយាយ។

"នៅតែលោករ៉ូស្វេស៍តុនម៉ត់ចត់ដដែល"គាត់ញញឹមសរសើរទៅកាន់រាងក្រាស់ នាយនៅតែម៉ត់ចត់មិនធ្វេសប្រហេសដដែល។ គាត់មិនដែលមានបញ្ហាឡើយឲ្យតែសហការជាមួយជុងហ្គុក។

"រួចរាល់ហើយលោកប្រុស"ស៊ឺវ៉ូចូលមករាយការណ៍។ ទំនិញគេបានបញ្ជូនចេញរួចរាល់ហើយ។មួយផ្អែកទៅផ្លូវដែលមានប៉ូលិសដាក់ប៉ារ៉ាស់ មួយផ្នែកទៀតដឹកចេញតាមផ្លូវស ម្ងាត់ដែលជុងហ្គុកបានរៀបចំធ្វើវាឡើងតាំងពីគេអាយុ២១ឆ្នាំមកម្លេះ គេល្អិតល្អន់នឹងការងារណាស់ គេមិនពឹងទៅលើលោ កពូគេបើកផ្លូវឲ្យតែម្យ៉ាងទេ គេក៏មានផ្លូវសម្ងាត់គេដូចគ្នា។
ពឹងពូជាផ្នែកមួយលាក់ពីភ្នែកគាត់តែប៉ុណ្ណោះ មួយផ្នែកទៀតគេយកអាភៀនចេញតាមផ្លូវសម្ងាត់នេះស្ទើររាល់ថ្ងៃ តែលោកពូនឹងហានវ៉ុលមិនដឹងឡើយ ពួកគាត់ដឹងត្រឹម ជុងហ្គុកយកអាភៀនចេញក្នុង១ខែ២ដងតែប៉ុណ្ណោះ។
ជុងហ្គុកជាអ្នកឈ្នះតាំងពីដើមកមទៅហើយ។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now