+ ខ្ញុំសូមអធ្យាស្រ័យចំពោះពាក្យសម្តីមិនសមរម្យក្នុងភាគនេះផងព្រោះជាភាគស្រើបស្រាល🔞តម្រូវឲ្យមានពាក្យខ្លះអសុរោះ បើមិនពេញចិត្តអាចរំលងបានណា៎🙏
ទឹប!ទឹបៗ!!ឮសម្រឹបជើងដើរមកជុងហ្គុកកាន់តែក្តៅ កាន់តែខឹង កាន់តែស្អប់ កែវភ្នែកគេសម្លក់ទៅកាន់ទ្វារទាំងកំ ណាច ដៃត្បៀតបារីលើកមកជក់បង្ហុយផ្សែងត្រឡោមពេញបន្ទប់
ក្រាក!!!
សម្លេងបើកទ្វារចូលមក រាងតូចបើកទ្វារចូលមក តែក៏ ធុំក្លិនបារីនឹងស្រាឆួលពេញបន្ទប់ ភ្លើងក៏មិនបើកងងឹតឈឹង គេមើលឃើញតែភ្លើងក្រហមតូចមួយនៅចុងគ្រែ រាងតូចក៏បើកភ្លើងបំភ្លឺឡើង បង្ហាញឲ្យឃើញបងប្រុសអង្គុយជក់បារីសម្លក់មកកាន់គេទាំងកំណាចទឹកមុខបងកាចណាស់ កែវភ្នែកបងប្រែជាក្រហម គេឈរមួយកន្លែងមិនហ៊ានកម្រើកខ្លួនទេ ក្នុងចិត្តលួចភ័យ ព្រោះបងកាចពេក គេខ្លាច គេញ័រខ្លួន។ចង់ចូលទៅជិតតែខ្លាចទើបឈរមួយកន្លែង ភ្នែកសម្លឹងមើលបរិវេណបន្ទប់ ឃើញសុទ្ធតែគ្រញ៉មកន្ទុយបារីនឹងដបស្រា ព្រមទាំងកម្ទេចកែវស្រាដែលបែកពព្រាយពេញ គេដកដង្ហើមធំសម្លឹង មើលបង បងសម្លក់គេវិញដោយមិនមាត់មួយមាត់ បងគិតតែពីប្រឹងបឺតបារី អកស្រា មិននិយាយរកគេមួយម៉ាត់
"ប~បងប្រុស…"រាងតូចហៅបងស្រាលៗ តែបងមិនខ្វល់ បងធ្វើមិនឮ ងាកមុខទៅម្ខាងជក់បារីធ្វើមិនដឹង ដៃបង ម្ខាងក្តាប់យ៉ាងណែនចេញសរសៃរ។
"បងជក់បារីទៀតហើយ?"ឃើញបងជក់ខ្លាំងពេកទើបសួរ តែបងនៅតែមិនមាត់ដដែល បងស្ងាត់ គេកាន់តែភ័យ គេចង់ហាមាត់សួរបងទៀតតែបងស្រែកគំហកបានមុន…
"កុំចេះរឿងយើង"ជុងហ្គុក គំហកតែមិនមើលមុខប្អូន
"តែវាប៉ះពាល់ដល់សុខភាពបងណា"គេឃើញបងជក់វាយូរហើយ គេខ្លាចបងឈឺ ខ្លាចប៉ះពាល់ដល់សុខភាពបងទើបសួរនាំ តែកុំស្តាប់សម្តីបងឲ្យសោះដូចជះលាមកទាំងកន្ថោរ។
"វាមិនងាប់ទេ"ជុងហ្គុកងាកមកសម្លឹងមុខប្អូន ចេះដឹងស្អី!!បើជក់ហើយងាប់គេងាប់យូរហើយ បើរាល់ថ្ងៃគេជក់ផង គេផឹកផងគ្មានឃើញថាគេងាប់ទៅណាទេ។
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
