ភាគទី៦០:ប្រពន្ធសម្លាញ់ហា៎~បើកទ្វារឲ្យប្តីចូលផង

5.2K 260 19
                                        

"បងជាអ្នកណា?បងជាចន ជុងហ្គុករ៉ូស្វេស៍តុនប្តីអូន បើមិនអស្ចារ្យ មិនពូកែ មិនមែនបងទេ ស្តាប់តាមបងបិទហាងទៅ"ជុងហ្គុកពើងទ្រូងគោះឌឹបៗគេជាអ្នកណាគេជាចន ជុងហ្គុករ៉ូស្វេស៍តុន បើមិនអស្ចារ្យ មិនពូកែ មិនខ្លាំង មិនសាហាវ មិនឃោរឃៅ មិនមែនគេទេ គេអួតប្អូន។

"ចាំកូនអាយុប្រាំខែអូនបិទ"ថេហ្យុង កូននៅតូច គេអាចធ្វើវាកើត ទើបមិនបិទ តែបើកូនអាយុបាន៥ខែគេនិងបិទ មិនឲ្យបងមកឈឺក្បាលតាមហាមប្រាមគេបែបនេះទេ

"….."ជុងហ្គុកមើលមុខប្អូនមួយសន្ទុះ មុននឹងដើរចាកចេញទៅណាក៏មិនដឹង មុខឡើងក្រម៉ូវ ថេហ្យុងមើលខ្នងបង ដែលដើរចាកចេញទៅទាំងដកដង្ហើមធំ

"ហ៉ើយ…."ថេហ្យុងក្រវីក្បាលដកដង្ហើមធំហើយក៏ដើរចូលទៅក្នុងវិញ គេគិតបងខឹង បងទៅសម្រួលអារម្មណ៍គេក៏មិនហាមដើរមកក្នុងវិញជួយរៀបផ្កាបុគ្គលិក

១ម៉ោងក្រោយមក….

ឡានដឹកទំនិញយ៉ាងធំមកចតនៅមុខហាង ធ្វើឲ្យភ្ញៀវ នឹងបុគ្គលិកភ្ញាក់ផ្អើលមកមើលគ្រប់គ្នា មនុស្សមួយក្រុមក៏ចុះ មកជញ្ជូនអីវ៉ាន់ស្អីក៏មិនដឹងរញ៉េរញ៉ៃពេញនឹង

"អ្នកប្រុសៗ"បុគ្គលិករត់មកហៅរាងតូចដែលអង្គុយនៅក្រោយហាង

"មានអីមែនទេបង?"ថេហ្យុងទម្លាក់ផ្កាចុះ ងាកមកសួរ បុគ្គលិកស្រីដែលរត់ចូលទាំងភ័យស្លន់ស្លោរ

"គឺ…គឺមានឡានធំដឹកស្អីក៏មិនដឹងមកឈប់នៅមុខហាង"បុគ្គលិក

"ចាំខ្ញុំទៅមើល"និយាយរួចថេហ្យុងក៏ងើបចេញទៅមើល គេចង់ដឹងឡាននោះមកធ្វើស្អី

គ្រាន់តែគេចេញមកក៏ឃើញថាជុងហ្គុកកំពុងតែបញ្ជារបុរសមាឌធំៗប៉ុន្មាននាក់ឲ្យលើកផ្លាកស្អីក៏មិនដឹងនៅមុខហាង ធ្វើឲ្យគេឃើញបែបនេះហើយអត់ឆ្ងល់មិនបានក៏ចេញទៅមើលយ៉ាងលឿន។

"បងធ្វើអី?"បងខ្វែងដៃខ្វែងជើងប្រកាច់ៗ គេចេញមក សួរ ជុងហ្គុកដែលកំពុងតែបញ្ជារកូនចៅក៏ងាកមកមើលប្អូន

"បងកំពុងតែលើកផ្លាក"ជុងហ្គុកនិយាយបណ្តើរដោះអាវក្រៅគ្របលើក្បាលប្អូនបណ្តើរព្រោះខ្លាចប្អូនក្តៅ

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now