ភាគទី៣៣: នឹកបងណាស់អ្ហឹកៗ

4.8K 165 10
                                        

ចំណែកថេហ្យុងវិញយំរៀបរាប់ដូចដើម តែមាត់ទំពារ សូកូឡាណែនមាត់ ទោះយំក៏អត់ឈប់ញ៉ាំដែរ ទោះនឹកប្តី តែសូកូឡាគេមិនដែលចោល ព្រោះពេលបានញ៉ាំសូកូឡាដូចបានបឺតមាត់ប្តីដែរ មាត់ប្តីជារសជាតិសូកូឡាដែលគេចូលចិត្ត

"បងចិត្តដាច់ពេកហើយអ្ហឹកៗ…បងមិនអាណិតប្រពន្ធកម្សត់ម្នាក់នេះទេឬ? អូនដឹងខុសហើយបងអើយ~វិលមករកអូនវិញមកអ្ហឹកៗ"ថេហ្យុង យំខ្សឹបខ្សួល យំដង្ហក់ដង្ហើម ដៃឆែកមើលសារដែលគេផ្ញើយ៉ាងច្រើនទៅប្តី ប្តីចូលមើល តែមិនតប គេកាន់តែមើលកាន់តែឈឺចាប់ ប្តីខឹងគេបានយូរណាស់។

"អូន…អ្ហឹកៗ នឹកបងណាស់លោកប្តី"ថេហ្យុងយំកាន់ តែខ្លាំង ញ៉ាំសូកូឡាក៏លែងចូល ចិត្តដែលនឹកប្តីជ្រួតជ្រៀបពេញក្រអៅទ្រូងពេក គេទ្រាំលែងចង់បានហើយ ចង់តេទៅបង ចង់ឮសម្លេងបង ចង់ឃើញមុខបង ព្រោះនឹកណាស់ តែគេមិនក្លាហានតេទៅ ទោះតេទៅក៏បងមិនទទួល បងចុចបិទ។

"បងចុចបិទទៀតហើយអ្ហឹកៗ…"ថេហ្យុង ចុចតេទៅបងទៀត តែត្រូវបងបិទចោលដូចមុនដដែល គេមិនអស់ចិត្តចុចតេទៀត តែបងបិទទៀត បែបបងមិនចង់ឮសម្លេងគេទេ បានជាបងចុចបិទលឿនបែបនេះ បងស្អប់គេដល់ថ្នាក់មិនចង់ឮសូម្បីសម្លេងរបស់គេឬ?មិនយល់ថាបងចិត្តសាហាវចំពោះប្រពន្ធពេកទេហ្ហេស?

"អូនចង់សុំទោសបងអ្ហឹកៗ…អ្ហឺៗ…ចង់បកស្រាយប្រាប់បង"គេដឹងថាថ្ងៃមុនគេខុសធ្ងន់ណាស់ ដែលទៅសុំប្តីមានសង្សារម្នាក់ទៀត គេគិតថាជារឿងធម្មតាមិនធំដុំ បងមិនខឹង តែពេលនេះទើបគេដឹងថារឿងនេះធំណាស់ ធំដល់ថ្នាក់ប្តីរត់ចោល តេទៅប្តី ប្តីមិនចង់ឮសម្លេង គេខុសហើយ គេចង់សុំទោស គេចង់បកស្រាយ គេចង់លួងលោមប្តី គេចង់សងជំងឺចិត្តប្តីវិញ

"ត្រឡប់មករកអូនវិញមកប្តីអ្ហឹក!ៗៗ...អូនឈប់ចង់បានសង្សារហើយ អូនចង់បានប្តីអូនវិញអ្ហឹកៗ...."ថេហ្យុងយោលទោងខ្ពស់ៗ ស្រែកខ្លាំងៗទឹកភ្នែកហូរម៉ឹតៗ ស្រែកអង្វរឲ្យប្តីត្រឡប់មកវិញគេចង់បានប្តីវិញ គេលែងចង់បានសង្សារហើយ ក្នុងចិត្តគេពេលនេះ ត្រូវការតែបង តែបងម្នាក់ប៉ុណ្ណោះអ្នកផ្សេងគេលែងមានចិត្តឲ្យហើយ ឲ្យគេធ្វើអ្វីក៏បានគេព្រមទាំងអស់ឲ្យតែបងត្រឡប់មកវិញ។ ក្មេងខ្លះបង្ហោះទោង យំនឹកប្តី

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now