ភាគទី១០: ថើបទៀតទេ?

7.8K 241 5
                                        

@១សប្តាហ៍កន្លងផុត….

   ពេលព្រឹករាងតូចចុះមកចម្អិនអាហារពេលព្រឹករួចរាល់ក៏ញ៉ាំមុនរាងក្រាស់នឹងម៉ាក់ក្មេក។បន្ទាប់ពីញ៉ាំហើយគេក៏ហៅតាក់ស៊ីជិះទៅហាងពីព្រលឹមដើម្បីរៀបចំឲ្យបានស្អាតមុននិងបើកដំណើរការហាងបន្ត។តែមុននឹងគេទៅគេបានចូលមកបន្ទប់បងរៀបចំសម្លៀកបំពាក់សម្រាប់បងនិងបានត្រៀមថ្នាំដុសធ្មេញថ្នាំសាប៊ូកក់សក់សម្រាប់បងរួចរាល់បានគេចេញទៅ។គេធ្វើដំណើរដោយជិះតាក់ស៊ីព្រោះមិនចង់រំខានអ្នកណា។គ្រាន់តែហាងចាប់ផ្តើមបើកក៏មានភ្ញៀវតម្រង់ជួរចូលមកចាំទិញយ៉ាងច្រើន។ភាគច្រើនសុទ្ធតែជាភ្ញៀវប្រុសៗមកទិញផងមកលេបខាយពាក្យសម្តីផងសុំញ៉ែរម្ចាស់ហាងផងអ៊ូរអរសុម្បើមណាស់មិនស្ងាត់ហាងសោះ។ទោះបីជាហាងទើបតែបើកតែភ្ញៀវចេញចូលមិនដាច់ ព្រោះសេវាកម្មល្អ ការរៀបចំស្អាត ផ្កាស្រស់ល្អ ជាពិសេសម្ចាស់ហាងស្អាតញញឹមរួសរាយគ្រប់ ភ្ញៀវដែលដើរចូលមកហាងរបស់គេ។
រាងតូចកំពុងតែអង្គុយកាត់សន្លឹកផ្កាជាមួយបុគ្គលិកពេលម៉ោងសម្រាកយ៉ាងយកចិត្តទុកដាក់និងបន្ថែមទៅដោយសម្លេងជជែកគ្នាសើចសប្បាយអមបរិយាយកាសកុំឲ្យស្ងាត់។

   កំពុងតែជជែកគ្នាសុខៗ ស្រាប់តែពេលនោះទ្វារហាងក៏បើកឡើង បង្ហាញឲ្យឃើញរាងក្រាស់គ្រងឈុតជាឯកសណ្ឋានដុកទ័រ ដៃជ្រេងហោប៉ាវខោ ដើរចូលមកដោយទឹកមុខមាំស្មើរធេង គេមិនមាត់តែដើរទៅដាក់ខ្លួនអង្គុយលើសាឡុងក្បែររាងតូច ចាប់លើកចង្កេះតូចឲ្យអង្គុយលើភ្លៅមាំរបស់ខ្លួនយ៉ាងទំនើងខុសពីរាល់ដងដែលដេញចេញ

"បង-បងប្រុស"ឃើញវត្តមានបងគេភ្ញាក់ផ្អើលណា ស់ហើយរឹតតែភ្ញាក់នៅពេលបងចាប់លើកគេឲ្យអង្គុយលើភ្លៅបងចំពោះមុខបុគ្គលិកគ្រប់គ្នា។បងធ្វើបែបនេះ គេខ្មាស់ គេអៀន ហើយរឹតតែឆ្ងល់បងមិនខ្មាស់គេទេឬ?ដែលលើកគេឲ្យអង្គុយលើបងបែបនេះ?គេមិនយល់បងទេអារម្មណ៍ប្រែប្រួលទៀតហើយ។

   ចំណែកបុគ្គលិកស្រីៗមិនហ៊ាននៅមើលទេព្រោះអៀនណាមួយរាងក្រាស់សម្លក់មុខទើបពួកនាងក៏នាំគ្នាយកផ្កាទៅកាត់ខាងក្រោយហាងវិញ។

"បើកហាងមិនហៅយើង?"គេចងចិញ្ចើមមុខក្រញ៉ូវព្រោះប្អូនបើកហាងសម្ភោធហាងមិនហៅអញ្ជើញគេសូម្បីមួយម៉ាត់។គេខឹង គេម៉ូវក្នុងចិត្ត ទឹកមុខកាចៗមាំៗមិនប្រែ។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now