ស្របពេលរាងតូចកំពុងតែតូចចិត្តអន់ចិត្តនៅផ្ទះក្រឡេកមកមើលរាងក្រាស់ដែលទាក់ទងទៅភរិយាដោយប្រាប់ថាខ្លួនមានរវល់នៅមន្ទីរពេទ្យនោះគឺអត់ទេ គេមិនបាននៅមន្ទីរពេទ្យឡើយ គេបែរជាមកសម្ងំនៅភេនហោស៍ដែលស្ថិតនៅជាយក្រុងទៅវិញ។
ជុងហ្គុកកំពុងតែរៀបបាច់ផ្កាលីលីក្រៀមនិងផ្កាស្រស់ជាច្រើនបាច់នោះគរមួយកន្លែងឲ្យមានរបៀប នឹងខ្លះទៀតរៀបចេញជារូបបេះដូងនៅបរិវេណខាងក្រៅ និងមួយចំនួនទៀត គេគរគ្នាជាច្រើនជាន់ដោយមានរៀបភ្លើងអំពូលតូចៗពីលើផ្កាទាំងអស់នោះថែមទៀតផង វាធ្វើឲ្យផ្កាក្រៀមទាំងអស់នោះកាន់តែលេចសម្រស់ស្អាតមួយតង់ទៀត និងខ្លះទៀតតម្រៀបតាមផ្លូវចូល។
(ដឹងថាផ្កាលីលីទាំងអស់នឹងបានមកពីណាអត់?តិចអ្នកអានអត់ដឹងហ្ហាស😂)
"លោកប្រុសស៊ុមរូបថតនេះដាក់ឯណាវាធំណាស់"ស៊ឺវ៉ូនិងកូនចៅបួនអ្នកទៀតលើករូបថតយ៉ាងធំចូលមករួចក៏សួររាងក្រាស់ដែលកំពុងតែឈរបិទរូបថតតូចៗនៅលើជញ្ជាំង។
"ដាក់ចំហៀងផ្លូវចូល ហើយដាក់ភ្លើងឲ្យច្រើន ពេល ថេយ៍ដើរចូលមកនិងបានឃើញវាច្បាស់ តែឯងត្រូវគ្របក្រណាត់សិនចាំថេយ៍មកដល់ចាំបើកឡើង"ជុងហ្គុកងាកមកបញ្ជារកូនចៅឲ្យលើករូបថតយកទៅក្រៅវិញដាក់នៅចំហៀងផ្លូវដើរចូលវិញបានថេហ្យុងអាចមើលឃើញរូបគេបានច្បាស់។
បញ្ជាក់ណារូបធំដែលកូនចៅលើកមកបាក់ញើសខ្ចាយនេះជារូបថតរបស់រាងតូច ដែលជុងហ្គុកលួចថតពេលពួកគេទៅដើរលេងជាមួយគ្នា។
"ត្រង់នឹងហើយ ខិតស្តាំបន្តិច អឺៗ...ត្រូវប្លង់ហើយ ពួកឯងទៅយកភ្លើងមក"ជុងហ្គុកឈរច្រត់ចង្កេះបញ្ជារកូនចៅឲ្យដាក់រូបថតឲ្យត្រង់ប្លង់តាមអីដែលគេចង់បាន។
កូនចៅក៏យកភ្លើងមកតម្រៀបនិងសាកភ្លើងដូចគ្នាពួកគេចង់ដឹងថាវាភ្លឺឬអត់ ពេលសាកឃើញថាភ្លឺល្អហើយ ត្រូវចិត្តលោកប្រុសហើយ ពួកគេក៏បំបែកផ្លូវគ្នាទៅយករូបផ្សេងៗទៀតមករៀប និងតម្លើងវាយ៉ាងស្អាត។
បន្ទាប់មកពួកគេទៅ ចងខ្សែអំពូលភ្លើងតូចៗតាមដើមឈើ និងបានរៀបចំភ្លើងហ្វាប៉ុន្មានគ្រាប់់ទុកបាញ់ពន្លឺពេលរាងតូចដើរចូលមក។
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
