ភាគទី៣៦: អ៊ួកៗ...ខឹះៗអ៊ួកៗ..

6.5K 182 10
                                        

    ល្ងាចបន្តិចពួកគេចេញពីហាងផ្កា ជុងហ្គុកបានជូន រាងតូចទៅដើរលែងនៅតាមសួនជិតមាត់ទន្លេហាន ព្រោះគេគិតថាប្រពន្ធតាំងពីមកដល់ទីនេះ គេមិនដែលបានទៅណាទេ ទៅតែហាង ចេញពីហាងក៏មកផ្ទះ ថ្ងៃនេះគេដើរតួនាទីជាស្វាមីល្អនាំប្រពន្ធដែរលេងមួយល្ងាច។ ថេហ្យុងពេលបានដើរលេងបែបនេះគេសប្បាយចិត្តសើចញញឹមបិទមាត់មិនជិតទេ ដៃវិញកាន់របស់ញ៉ាំសំពោងសំពាយ មិនអស់តែប៉ុណ្ណឹង  នៅដៃរាងក្រាស់កាន់មិនដឹងជាស្អីខ្លះទៀតទេច្រើនណាស់។ ជុងហ្គុកដៃម្ខាងកាន់ នៅដៃម្ខាងស្រាក់ម្រាមជាមួយប្រពន្ធកាន់ដៃគ្នាជាប់ ព្រោះខ្លាចប្រពន្ធរពឹសរត់ទៅនេះ ទៅនោះ បាត់ខ្លួនរកមិនឃើញ ទើបកាន់ជាប់បែបនេះ។ ថេហ្យុងហែកនំញ៉ាំណែនៗមាត់ ខ្លួននៅមិនចេះស្ងៀម ងាកទៅនេះ ងាកទៅនោះរាងក្រាស់វិលមុខចង់បែកក្អួត។

"ចង់ទៅណាទៀតទេបងជូនទៅ"មកដល់បង់មួយកន្លែងក្រោមដើមផ្កាសាគឺរ៉ា ជុងហ្គុកក៏ដាក់ខ្លួនអង្គុយសិន តែក្មេងខ្លះមិនអង្គុយទេ រត់ទៅរើសស្រទាប់ផ្កាដែលធ្លាក់មកផ្លុំលេង នាយសួរក៏មិនឆ្លើយ ព្រោះកំពុងជាប់រវល់សប្បាយ

"បងមើលផ្កានេះស្អាតណាស់"គេមិនឆ្លើយសំណួរបង តែគេរើសស្រទាប់ផ្កាទាំងនោះយកមកផ្លុំដាក់មុខបង សួរបងទាំងសើចកក្អឹក ជុងហ្គុកបានតែមើលមុខប្អូនតែមិនមាត់

"អូនសុំទោសបងប្រុស"ឃើញបងស្ងាត់ គេគិតបងខឹង បងមិនចូលចិត្ត ទើបអោនមុខចុះសុំទោសបង ជុងហ្គុកមិនមាត់តែដកដង្ហើមធំសួរបន្ត

"ចង់ទៅណាទៀតបងជូនទៅ"ជុងហ្គុករើសស្រទាប់ផ្កាមកកាន់ មុននឹងសួរប្អូនម្តងទៀត

"បានដែរហ្ហេះបង?"គេងើបមុខសួរបងទាំងស្នាមញញឹម រីកពព្រាយចូលខ្លួនមកអោបចង្កេះបងយ៉ាងណែន

"បាទ…"ជុងហ្គុកឆ្លើយញញឹមអោបរាងកាយប្អូនវិញ

"ចឹងអូនសុំទៅកន្លែងកំពូលប៉មខ្ពស់នោះតើបានទេ?"ថេហ្យុង ពេលបានបងយល់ព្រមបែបនេះគេក៏ចង្អុលទៅកំពូលប៉មខ្ពស់នោះ ព្រោះគេប៉ងចង់ទៅកន្លែងនោះយូរហើយ។

"ចង់ទៅឥឡូវឬនៅលេងទីនេះបន្តិចទៀត?"ជុងហ្គុក

"សុំនៅលេងទីនេះបន្តិចទៀតសិនណាបងហ្ហិហ្ហិ"ថេហ្យុង

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now