ភាគទី១៧: អូនអត់ចង់ឲ្យប្តីអូនមានប្រពន្ធចុងទេ

6.8K 211 0
                                        

  "(បងអត់ស្រលាញ់អូនសោះ បងគេចសំណួរអូន)"រា ងតូចមើលចំកែវភ្នែកបង ដើម្បីរាវរកចម្លើយ តែទទេស្អាត កែវភ្នែកបងគ្មានរូបគេ នេះសបញ្ជាក់ឲ្យឃើញថាបងមិនស្រលាញ់គេទេ បងនៅតែស្អប់គេ ក្នុងចិត្តបងនៅតែគ្មានរូបគេដដែល គេឈឺណាស់។

"បង...អូនសុំចម្លើយ"គេចង់បានចម្លើយពីបង គេចង់ឲ្យបងឆ្លើយសំណួរគេ។

"គ្មានចម្លើយឲ្យទេ ព្រោះមិនទាន់ប្រាកដចិត្ត"ជុងហ្គុកនិយាយហ្ហីៗហាក់មិនខ្វល់ពីប្អូនដែលលួចតូចចិត្តតូចថ្លើមសោះ

"បើបងគ្មានចម្លើយ អូនក៏មិនបង្ខំបងដែរ តែអូនសុំបង រឿងមួយបានទេ?"គេដឹងក្នុងចិត្តច្បាស់ ទើបមិនចង់បង្ខំបង តែគេមានរឿងចង់សុំបង តែមួយទេ...

"និយាយមក"ជុងហ្គុក

"អូនអត់ចង់ឲ្យប្តីអូនមានប្រពន្ធចុងទេហ្ហឹកហ្ហឺៗកុំមានអីណាបងណា៎~"រាងតូចដាក់គូទអង្គុយចុះលើស្មៅលើកដៃទាញជើងខោបងងើយមើលមុខបងទាំងយំចេញមកខ្លាំងៗអង្វរបងមិនឲ្យបងយកប្រពន្ធចុងម្នាក់ទៀតទេ គេទទួលយកមិនបាន គេស្រលាញ់បង គេចង់បានបងជាកម្មសិទ្ធិរបស់គេតែម្នាក់។

"ស្អីទៀតហើយ ងើបមកប្រយ័ត្នសត្វខាំ"ជុងហ្គុកភ្ញាក់ ពេលប្អូនដាក់ខ្លួនលើដីននៀលជើងបែបនេះគេភ័យណាស់ខ្លាចថាមានសត្វល្អិតមានពិសខាំប្អូន ទើបតឿនឲ្យប្អូនក្រោក។

"បងកុំមានប្រពន្ធចុងអីណាព្រោះថេយ៍ខ្លាចបងឈប់ស្រលាញ់ បងឈប់មើលថែ បងឈប់ការពារថេយ៍ទៀត ថេយ៍ខ្លាចណាស់បងប្រុសហ្ហឹកកៗ"គេក្រវីក្បាលទធាក់ស្មៅ អោបជើងបងជាប់មិនលែង មាត់អង្វរបងក្តែងៗ កែវភ្នែកប្រឹងព្យាយាមបង្ហូរទឹកភ្នែកចេញមកឲ្យបងអាណិត។

"ឈប់យំ ហើយងើបភ្លាម យើងមិនមានប្រពន្ធចុងស្អី ទេ ព្រោះយើងគ្មានកម្លាំងមើលថែការពារអ្នកណាទេ រាល់ថ្ងៃមានតែឯងម្នាក់ យើងតាមឃ្វាលឈឺក្បាលចង់ស្លាប់ទៅហើយ"ជុងគុកលើកដៃឈ្លីគល់ចិញ្ចើមនិយាយទាំងតប់ប្រម៉ល់ព្រោះប្អូននិយាយមិនស្តាប់គ្នា យូរទៅកាន់តែយូរទៅគេចង់ ខ្លាចដៃហើយ។

"អត់ទេៗ~អត់ងើបទេទាល់តែសន្យាសិនមក បានអូនជឿ"គេនៅតែអោបជើងបងក្រវីក្បាលតតាត់ គេមិនជឿសម្តីបងទេ ទាល់តែបងសន្យាសិនបានគេព្រមជឿសម្តីបង

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now