ច្រើនថ្ងៃកន្លងផុតទៅ…..
ពេលវេលាដើរទៅមុខជារឿយៗ ទំហំចិត្តនឹងក្តីស្រលាញ់ដែលថេហ្យុងប្រគល់់ជូនបងកាន់តែកើនឡើងជាលំដាប់ជារៀងរាល់វិនាទី រៀងរាល់នាទី រៀងរាល់ម៉ោង រៀងរាល់ថ្ងៃ វាចេះតែកើនទៅៗ ក៏ព្រោះតែទង្វើយកចិត្តទុកដាក់របស់បងមកលើគេគឺច្រើនណាស់ ច្រើនរហូតគេគិតថាគេជាមនុស្សមាន សំណាងខ្លាំងណាស់ដែលបានធ្វើជាប្រពន្ធបង ទោះបងមិនដែលនិយាយពាក្យ<ស្រលាញ់>មកកាន់គេក៏ដោយតែទង្វើរបងស្តែងឡើងមកច្បាស់ៗថាបងស្រលាញ់គេណាស់។
ពេលព្រឹកបងលើកអាហារឲ្យដល់បន្ទប់ បងងូតទឹកឲ្យ បងដុសធ្មេញ ដុសសាប៊ូ ដុសក្អែលឲ្យ បងសម្ងួតសក់ឲ្យ បងស្លៀកពាក់ឲ្យ បងធ្វើលំហាត់ប្រាណឲ្យគេនៅពេលព្រឹក បងថ្នាក់ថ្នមគេណាស់។
ថ្ងៃឡើងបងមកពីមន្ទីរពេទ្យវិញបងមានរបស់ផ្ញើរ បងធ្វើអារហារឲ្យគេញ៉ាំ បងកំដរគេមើលទូរស្សន៍ បងលើកពរគេនឹងចង្កេះ បងមិនដែលឲ្យគេដើរដី បងបី បងពរគេទៅគ្រប់ទីកន្លែងដែលគេចង់ទៅ បងតាមចិត្តគេទាំងអស់ បងមិនដែលជំទាស់និងបំណងគេទេ។
យប់ឡើងបងរៀបចំអាហារបំប៉ន រៀបកន្លែងគេង ច្របាច់ជើង ម៉ាស្សាចង្កេះ នឹងថើបពោះរបស់គេ រួចនិយាយលេងញ៉ោះគេឲ្យអៀនហើយក៏ថើបគេគ្រប់កន្លែងនៃដងខ្លួនរបស់គេហើយបានបងគេងអោបគេយ៉ាងណែនបងមិនដែលដើរចោលផ្ទះទៀតទេ បងនៅក្បែរគេស្ទើរតែ២៤ម៉ោងក្នុង១ថ្ងៃ។
ដូចពេលនេះអីចឹងជុងហ្គុកមិនចេញទៅណាទៀតទេគេចេញពីមន្ទីរពេទ្យក៏ស្រូតរូតរះមកភូមិគ្រឹះ ដើម្បីមកជួបមុខប្រពន្ធនឹងថើបកូន មកដល់ក៏នាំប្អូនទៅអង្គុយលេងនៅអាងទឹកខាងក្រោយភូមិគ្រឹះក្រោមដើមឈើធំដែលពួកគេដាំរួមគ្នាកាលពីក្មេង ពេលនេះវាធំបែកមែកសាខាផ្តល់ម្លប់យ៉ាងត្រជាក់ដល់ពួកគេទាំងពីរ ថេហ្យុងគេងកើយភ្លៅអ្នកដែលមានឈ្មោះជាស្វាមីយ៉ាងមានក្តីសុខ ស្តាប់បងនិយាយរឿងនិទាន។
"បង…"គេងស្តាប់បងអានរឿងនិទានយ៉ាងយូរថេហ្យុងក៏នឹកឃើញហៅបង ជុងហ្គុកក៏ទម្លាក់សៀវភៅចុះ អោនមកមើលមុខប្អូន របៀបចង់ដឹងប្អូនហៅគេធ្វើអី
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
