@ថ្ងៃត្រង់រាងតូចទៅផ្សារជាមួយអ៊ំមេការដើម្បីទិញគ្រឿងធ្វើអាហារល្ងាចនេះ។
"អ្នកប្រុសត្រូវការអីទៀតទេ?"អ៊ំមេការងាកមកសួររាងតូច ក្រែងល៎~គេមានត្រូវការអ្វីទៀត
"ខ្ញុំចង់មើលឈុតនោះ"រាងតូចគេចង្អុលទៅហាងសម្លៀកបំពាក់មួយកន្លែងនៅជិតកន្លែងគេឈប់សម្រាកតែមិនមែនហាងម៉ាក់ក្មេកគេទេ។គេមើលទៅកាន់ឈុតនោះគឺស្អាតគេស្រលាញ់ទើបចង់ចូលទៅមើលបើត្រូវចិត្តនឹងទិញយក។
"ចូលមើលសិនទេ អ៊ំឈរចាំត្រង់នេះ"អ៊ំមេការញញឹម
"ទៅជួយមើលថេយ៍ល្អទេអ៊ំ"ថេហ្យុង
"បានដែរឬអ្នកប្រុស?"គាត់ស្ទាក់ស្ទើរព្រោះហាងគេល្បីផងអ្នកបម្រើខោមិនខោអាវមិនអាវដូចគាត់គេឲ្យចូលដែរឬ?គាត់ខ្លាចក្រែងថាម្ចាស់ហាងគេមិនស្វាគមន៍។
"មកតាមខ្ញុំមក"រាងតូចញញឹមអូសដៃគាត់សម្តៅទៅហាងនោះ
"មករកអ្វីដែរ?"ពួកគេចូលមកដល់ក៏ជួបបុគ្គលិកស្រីម្នាក់ដែលនៅឈរកន្លែងគិតលុយនាងសួរគេដោយមើលលើមើលក្រោមពេបមាត់ចង់ដល់គុម្ពត្រចៀក
"អ៎រ!!!បងស្រីខ្ញុំចង់មើលឈុតនោះ"រាងតូចជាមនុស្សដែលរុះរាយនឹងស្លូតបូតតាំងពីកំណើតក៏ញញឹមទៅកាន់នាងយ៉ាងផ្អែមស្រទន់ព្រមជាមួយពាក្យសម្តីទន់ភ្លន់
"វាថ្លៃណាស់មើលអាផ្សេងទៅ"នាងងាកមុខចេញមើលក្រចកដៃរបស់នាងចុះឡើងៗហាក់ដូចមិនខ្វល់នឹងរាងតូចដែលជាភ្ញៀវឡើយ។
"អ្នកប្រុសខ្ញុំមានប្រាក់ឲ្យទេតើនិយាយឲ្យសមរម្យផង"អ៊ំមេកាគាត់ខ្នើសចិត្តនឹងឫកពានាងតាំងពីចូលមកដល់
"ខោមិនខោអាវមិនអាវមានលុយដែរឬ?ហ្ហាសហ្ហា៎ទោះកុហកក្មេងក៏វាមិនជឿដែរ"ឮសម្តីអ៊ំមេការហើយនាងក៏សើចចេញមកថែមទាំងប្រើសម្តីមិនគប្បីថែមទៀតផង។
"ខ្ញុំថាបងទៅយកសិនមក"រាងតូចឃើញស្ថានការដូចជាតានតឹងក៏បង្វែររឿងសុំឲ្យនាងយករបស់មកឲ្យគេមើលសិនមក បើមិនត្រូវចិត្តមិនត្រូវតម្លៃគេចេញហើយ។
"បើគ្មានលុយកុំមកសួរ នាំប្រើគេឲ្យយកឲ្យមើលនាំតែ ហត់"បុគ្គលិកស្រី
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
