ភាគទី៦៤: អូនលេងស្អាត បងចង់ដោះដៃ

4.6K 262 5
                                        

ម៉ោង៥រសៀល….

ភោជនីយដ្ឋានផ្កាយ៥

   រថយន្តBMWពណ៌ខ្មៅរលោងស្រិលរបស់ជុងហ្គុកបើកបរដោយនាយជំនិតសង្ហារមកឈប់ង៉ក់នៅមុខភោជនីយដ្ឋានល្បីឈ្មោះមួយកន្លែងមានកម្ពស់៥០ជាន់មានទីតាំងនៅចំកណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

    គ្រាន់តែរថយន្តបញ្ឈប់កង់វិលភ្លាមស៊ឺវ៉ូក៏រត់ចុះមកបើកទ្វារជូនលោកប្រុសនិងអ្នកប្រុសតូចយ៉ាងលឿន។
ជុងហ្គុកក៏ចុះមុនឈរសម្រួលអាវក្រៅឲ្យរៀបរយរួចងាកមកដាក់ដៃទទួលភរិយាយតាមក្រោយបណ្តើរចូលទៅក្នុង។ថេហ្យុងកៀកដៃដើរតាមបងចូលជណ្តើរយន្តVIPឡើងទៅបន្ទប់ទទួលទានលំដាប់ផ្កាយប្រាំស្ថិតនៅជាន់លើយ៉ាងស្ងៀមស្ងាត់។

    ជុងហ្គុកបណ្តើររាងតូចមកដល់បន្ទប់ VIP ដែលបានកក់ទុក ដែលមានការរៀបចំយ៉ាងស្រស់ស្អាត មានភ្លេងចាក់កំដរបែបរ៉ូមែនទិច នៅលើតុមានផ្កាកុលាបក្រហមមួយបាច់ធំ។

    ជុងហ្គុកទាញកៅអីឲ្យប្អូនចូលអង្គុយ រួចក៏ដើរទៅយកផ្កាកុលាបមកលុតជង្គង់ក្បែរជើងប្អូន លើកវាប្រគល់ជូនប្អូនដោយស្នាមញញឹមស្រទន់។

"បងជូនអូន"ជុងហ្គុកប្រគល់ផ្កាកុលាបជូនអ្នកចំពោះមុខ ថេហ្យុងក៏ទទួលយកទាំងស្នាមញញឹមដូចគ្នា។

"ក្នុងឱកាសអីដែរបង?"ថេហ្យុងយកផ្កាមកដាក់ក្បែរច្រមុះស្រូបក្លិនក្រអូបពិដោររបស់ផ្កាថើៗ រួចសួរបង បងជូនផ្កាគេមួយបាច់ធំបែបនេះក្នុងឪកាសអី្វដែរ?

"មិនដឹងទេ ដឹងត្រឹមថាបេះដូងបងបញ្ជារឲ្យទិញជូនអូន"ជុងហ្គុកក្រវីក្បាលគ្មានក្នុងឱកាសអីទេ តេគេចង់ទិញជូនប្អូន បេះដូងគេបញ្ជារមកបែបនេះ។

"ល្អម្លេះប្តីអូនឥឡូវ"ថេហ្យុងសើចលើកដៃទាញថ្ពាល់បងទៅម្ខាងទាំងគ្រឺតខ្នាញ់ បងល្អជាងមុន បងដឹងពីគេគ្រប់យ៉ាង គេសប្បាយចិត្តណាស់។

"ប្តីល្អយូរហើយទើបដឹង"ជុងហ្គុកសម្លក់មុខប្អូនបូញមាត់ធ្វើមុខកញ្ចប់ៗ គេល្អយូរហើយប្អូនទើបដឹងថ្ងៃនេះឬ?

"ល្អអី កាលមុនស្អប់អូនសឹងអី"ថេហ្យុងចាក់ចំកណ្តាលដើមទ្រូងបង បងល្អស្អីកាលមុន មុខគេបងមិនចង់មើល បងសុខចិត្តមើលជីងចក់ទំលើជញ្ជាំងក៏មិនព្រមមើលមុខគេដែរ គេចាំច្បាស់ដូចថ្ងៃ។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now