កណ្តាលអាធ្រាតុភូមិគ្រឹះចន ព្រះភិរុណបង្អុសដំណក់ភ្លៀងមកជោគជាំហាក់មិនមានបំណងថានិងឈប់សោះ។
ភ្លើងហ្វារថយន្តស៊េរីទំនើបបើកភ្លឺចិញ្ច្រាចបត់ចូលមកក្នុងភូមិគ្រឹះយ៉ាងលឿន សាចទឹកខ្ចាយខ្ទាតតាមកម្លាំងកង់រថយន្ត។រាងកាយសង្ហារក្នុងឈុតសម្លៀកបំពាក់ថាក់ស៊ីដូគ្មានក្រវ៉ាត់កអមដោយអាវកាក់ខ្មៅពីក្រៅមូដៃអាវឡើងទៅលើត្រឹមគន្លាក់ដៃនាយសង្ហារទម្លាក់ជើងចុះពីរថយន្តប្រកបដោយទឹកមុខនឹងធឹងបំផុតកែវភ្នែកប្រសព្វមើលទៅក្នុងភូមិគ្រឹះទាំងបង្ហាញទឹកមុខធុញទ្រាន់ហាក់ដូចជាក្នុងផ្ទះមានអ្វីធ្វើឲ្យគេឈឺក្បាលមិនចង់បោះជំហានចូលទៅខាងក្នុងឡើយ។បុរសសង្ហារលើកដៃបោសវាសទឹកភ្លៀងដែលស្រក់លើខ្លួនគេចេញទាំងមិនមាត់មួយម៉ាត់គេស្ងាត់តែចិញ្ចើមគេចង់ម៉ូវជាប់ជានិច្ចគេសម្លឹងមើលអាវសឺមីសតម្លៃថ្លៃប្រលាក់សុទ្ធតែឈាមគេខាំធ្មេញសង្គ្រឺតៗឡើងប៉ោងសរសៃរមុននឹងដើរសម្តៅទៅខាងក្នុង។
"លោកប្រុសមិនគិតប្តូរឈុតសិនទេឬ?"នាយជំនិតពេលឃើញលោកប្រុសចង់ចូលទៅទាំងខ្លួនប្រលាក់ឈាមក្រហមឆ្អៅបែបនេះក៏សួរឡើងទាំងខ្លបខ្លាចលួចលេបទឹកមាត់ផ្សើមបំពង់កមួយក្អឹក។
"…."អ្នកមាននាមជាលោកប្រុសមិនខ្ចីស្រដីតបតបន្តជំហានទៅមុខដោយដំណើរអង់អាចជាទីបំផុត។
ហេតុបានជាខ្លួនគេប្រលាក់ឈាមព្រោះ…..
ទម្រាំតែមកដល់ខាងក្នុងខ្លួនប្រាណទាំងមូលក៏ទទឹកជោគបាត់ទៅហើយ។ពេលមកដល់ខាងក្នុងបំណងថានឹងឡើងទៅបន្ទប់ខាងលើតែក៏ទទួលបានសំណួរសួរ…
"ឯងទើបមកពីណា?"ចូលមកដល់ភ្លាមក៏ឮសំណួរសួរពីនារីវ័យចំណាស់ដែលអង្គុយលើសាឡាងមើលទូរទស្សន៍ដោយមិនងាកមកមើលមុខគេឡើយ។ស្រ្តីវ័យចំណាស់ម្នាក់នេះមានឈ្មោះថា ស៊ុង ខៃជីរ៉ូស្វេស័តុនត្រូវជាម្តាយរបស់កម្លោះ សង្ហារដែលទើបនឹងដើរចូលមកមុននេះ។
"…."ជំហានជើងបញ្ឈប់នៅពេលឮសំណួរតែគេស្ងាត់
"ឮម៉ាក់សួរទេចន ជុងគុករ៉ូស្វេស៍តុន"ពេលដែលគេ ស្ងាត់មិនឆ្លើយនិងសំណួររបស់គាត់ គាត់ពិតជាខឹងណាស់ គាត់តម្លើងសម្លេងងើបពីសាឡុងដើរមកចាប់ដៃឃាត់ដំណើរកូនប្រុស យ៉ាងលឿនមិនឲ្យគេឡើងទៅខាងលើបានទេ។
DU LIEST GERADE
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
