Skip__
ជុងហ្គុកចេញទៅបាត់នឹងគេគ្មានទៅណាទេគឺគេទៅភេនហោស៍របស់គេនៅជាយក្រុង។ជុងហ្គុកអង្គុយលើសាឡុងកាន់បាច់ផ្កាលីលីមួយបាច់សម្លឹងមើលទាំងមិនមាត់មួយម៉ាត់នាយតែងតែស្ងាត់បែបនេះឲ្យតែនាយគិតច្រើន។
ជុងហ្គុកងើបដើរទៅមើលបាច់ផ្កាលីលីជាច្រើនដែលដាក់តម្រៀបគរលើគ្នាស្ទើរតែកន្លះភេនហោសន៍ទាំងទឹកមុខស្មើរដដែល។គេជ្រេងហោប៉ាវឈរមើលរហូតដល់ស៊ឺវ៉ូយករបស់ចូលមក
"លោកប្រុសស្រា បារី ថ្នាំ "ស៊ឺវ៉ូយល់ចិត្តលើកយករបស់ ដែលលោកប្រុសចូលចិត្តសេពមកទាំងថាស។
ជុងហ្គុកងាកមកមើលបន្តិចទើបនាំខ្លួនរាងកាយមាំមួនមកអង្គុយនឹងសាឡុងវិញ
"…."ជុងហ្គុកស្ងាត់មិនមាត់ក គេអ៊ែនខ្នងផ្អែកនឹងបង្អែកសាឡុង ទាញបារីមួយដើមមកជក់បង្ហុយផ្សែងគិតពីសម្តីរបស់ប្អូន ស្រមៃដល់កែវភ្នែកថ្លាៗស្មោះត្រង់របស់ប្អូនពេលណាគេតប់ប្រម៉ល់គិតមិនចេញ។
ក្រោយពីជក់បារីអស់ភ្លាម គេក៏យកថ្នាំមកជក់ម្តងដើម្បីកាត់ស្ត្រេស។យូរៗជក់ម្តងមិនមែនញឹកញាប់ មិនបាច់ឆ្ងល់ទេថាហេតុអ្វីនាយចេះជក់ ព្រោះនាយជាអ្នកផលិត មិនចម្លែកទេដែលនាយចេះជក់អាភៀន។
"លោកប្រុសមើលទៅស្មុកស្មាញ"ស៊ឺវ៉ូមើលតាមរយះទឹកមុខលោកប្រុសរបស់គេដូចជាស្មុគស្មាញ។
"យើងចង់ចេះផ្អែមល្ហែមចង់ឲ្យប្រពន្ធយើងពេញចិត្ត"ជុងហ្គុកជក់បណ្តើរនិយាយបណ្តើរទាំងទឹកមុខស្ងប់ស្មើរដូចទឹកសមុទ្រគ្មានរលក។គេគ្រាន់តែស្មុគស្មាញមិនដឹងធ្វើដូចម្តេចទើបប្រពន្ថពេញចិត្ត។
"ចុះលោកប្រុសមិនធ្វើទៅ"ស៊ឺវ៉ូ
"...."ជុងហ្គុកនៅតែមិនមាត់កែវភ្នែកគេសម្លឹងទៅខាងក្រៅទាំងក្នុងចិត្តគិតពីនេះពីនោះមិនឈប់។គេចង់ធ្វើដូចស៊ឺវ៉ូនិយាយណាស់ តែគេធ្វើមិនចេញ គេរឹងខ្លួន គេខ្មាស់ មិនដឹងចាប់ផ្តើមពីខាងណាទៅខាងណាទេ បើតាំងពីដើមមក គេមិនធ្លាប់សម្តីផ្អែមដាក់ប្អូនឡើយ គេចេះតែសម្លុត ចេះតែគំហកដល់ពេលឲ្យគេមកផ្អែមល្ហែមភ្លាមៗ ដូចឲ្យគេឈប់ជក់បារី។
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
