ទោះប្អូនស្រែកដេញយ៉ាងណាក៏ជុងហ្គុកមិនទៅណាគេនៅក្រាញ់ននៀលអោបប្អូនដដែល
"បងមិនទៅទេ"ជុងហ្គុកប្រកែកដាច់ខាតគេមិនទៅណាទាំងអស់ បើប្អូនមិនទៅវិញជាមួយគេ។
"បងមុខក្រាស់"ថេហ្យុងស្រែកយំស្តីឲ្យបង បងមុខក្រាស់ គេដេញប៉ុណ្ណឹងហើយបងនៅតែរឹងមិនទៅណា បងនៅតែអោបគេ គេខឹងណាស់។
"បងមុខក្រាស់លន់តួប៉ុណ្ណឹងហើយសូមមេត្តអាណិតបងផង"ជុងហ្គុក ទឹកមុខអង្វរ បើបងមុខក្រាស់ប៉ុណ្ណឹងហើយប្អូនអត់អាណិតគេបន្តិចសោះឬ?
"បងទៅវិញទៅយើងរស់ឆ្ងាយគ្នាមួយរយៈ"ថេហ្យុងជូតទឹកភ្នែកមុខមាំដាក់បង គេចង់រស់នៅឆ្ងាយពីបងមួយរយៈ ព្រោះគេចង់ឲ្យយកសម្តីគេទៅគិត។
"បងរស់ខ្វះអូនមួយនាទីមិនបានទេ"ប្អូនចង់រស់ឆ្ងាយគ្នាមួយរយះឬ?បើបែបនោះមែនដូចសម្លាប់គេទាំងរស់អីចឹង ព្រោះបើរាល់ថ្ងៃនេះគេរស់ឆ្ងាយប្អូនមួយនាទីក៏គេធ្វើមិនបានផងនឹង។
"អូនមិនចិត្តទន់ អូនមិនជឿសម្តីបងទេ"កុំគិតប្រើភា សាស្នេហ៍ហើយគេចិត្តទន់ព្រមជឿឲ្យសោះគេមិនលង់មិនចិត្តទន់ទេប្រាប់ឲ្យដឹងទៅ។
"បងនិយាយមែន"ជុងហ្គុកបញ្ជាក់ប្អូន តែត្រូវគាំងទ្រឹង ពេលប្អូនដាក់មកវិញចំកណ្តាលមុខផាំងៗ!!!
"សម្តីមនុស្សជក់អាភៀនដូចជាបងអូនគ្មានថ្ងៃជឿ"ថេហ្យុងដាក់មួយឃ្លានេះបងគាំង បងញៀនអាភៀនគេមិនជឿ។
"បងអត់កុហកទេ បងរស់ខ្វះអូនមិនបានពិតមែន សុំ ទៅវិញជាមួយបងទៅ"ជុងហ្គុក អត់ឈឺ អត់ចាញ់ ចង់ប្អូនដៀលដល់បងឆ្កែទៀត ក៏បងមិនខ្វល់ បងនៅតែអង្វរឲ្យប្អូនទៅវិញ។
"ចឹងអូនសួរបងម្តងទៀត ឈប់ឬអត់?"ថេហ្យុងសម្រួ លអារម្មណ៍បន្តិច មើលមុខបងមិនដាក់ភ្នែក សួរបងច្បាស់ៗ
"...."ជុងហ្គុកស្ងាត់ទៀតហើយសម្លឹងមុខប្អូនដោយការពិចារណា
"អូនស្អប់បងណាស់អ្ហឹកៗ"ថេហ្យុងសម្លឹងមុខបង ទាំងទឹកភ្នែកហូរ អន់ចិត្តនឹងបងណាស់ បងស្រលាញ់អាភៀនជាងគេ គេដើរចេញ បងចូលមកអោបរឹតជាប់ គេខឹងពេកក៏ស្រែកដេញបងខ្លាំងៗ....
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
