Skip__
ថ្ងៃបន្ទាប់….
"លោកប៉ាម្តេចក៏បើកផ្លូវឲ្យអាជុងយកអាភៀនចេញ?"ហានវ៉ុលគ្រាន់តែដឹងរឿងនេះពីកូនចៅភ្លាមក៏បកមកភូមិគ្រឹះវិញសួរនាំលោកប៉ារបស់គេឲ្យដឹងរឿង។
លោកចន ស៊ូហូរ៉ូស្វេស៍តុនលើកតែមកក្រេបបន្តិចមុន នឹងដាក់ចុះងាកមកនិយាយជាមួយកូនប្រុស
"ហ៉ើយ…កាត់ទឹកមិនដាច់ កាត់សាច់មិនបាន វាជាសាច់ញាតិប៉ា ប៉ាមិចនឹងអាចចាប់ខ្លួនវាបានទៅ"គាត់ដកដង្ហើមធំ រាងក្រាស់ជាក្មួយជាសាច់ញាតិជាសាច់បង្កើត តើឲ្យគាត់ចាប់ក្មួយដាក់ខ្នោះអូសចូលគុកបានដោយរបៀបណា!!!?
"ប៉ាធ្វើបែបនេះមិនត្រឹមត្រូវទេ"ហានវ៉ុលគំហកព្រោះតែលោកប៉ាយល់ពីសាច់ញាតិពេក លោកប៉ាមិនគិតថាគាត់ធ្វើនេះខុសច្បាប់ទេឬ?គាត់កំពុងតែជួយជនអាក្រក់ឲ្យរកស៊ីជំនួញរបស់គេដោយរលូន។
"ឲ្យយើងធ្វើមិច?"តើចង់ឲ្យគាត់ធ្វើមិច?បើគាត់ខ្លួនឯងក៏ធ្វើស្អីក្មួយមិនបានដែរនឹង!ក្មួយមានឥទ្ធិពលជាងពូ ក្មួយចង់ដុតស្នងការពូបួនប្រាំដងហើយ ដោយសារពូចុះចាប់អាភៀនគេ។ពូជាប៉ូលីសក៏ពូចេះខ្លាចដែរ។
"ប៉ាត្រូវតែបិទច្រក ចុះល្បាតកុំឲ្យវាដឹកអាភៀនចេញ បាន"ហានវ៉ុន
"ស្នងការប៉ាវារកដុតបួនប្រាំដងហើយ កង់ឡានកញ្ចក់ឡានបែកស្ទើររាល់ថ្ងៃ"លោកស៊ូហូមិនមែនមិនដែលចាត់ការក្មួយឯណា គាត់តែងតែរារាំងទំនិញគេ តែកង់ឡានកញ្ចក់ឡានរបស់គាត់ត្រូវបែកជារៀងរាល់ថ្ងៃ ពេលខ្លះមានអ្នកមកតាម បាញ់បញ្ឆិតកង់ដើម្បីគម្រាមទៀតផង។ព្រលឹងគាត់កាលមួយរយះមុនតែងតែរត់ចោលខ្លួនប្រាណគាត់់ជានិច្ច។
"វាសាហាវណាស់ តែយ៉ាងណាខ្ញុំជាបងក៏គួរតែណែ នាំប្អូនឲ្យដើផ្លូវល្អ ប្រសើរជាងឈរមើលប្អូនដើរទៅរកផ្លូវខុសកាន់តែខ្លាំង"ហានវ៉ុននិយាយទាំងម៉ឺងម៉ាត់ប្រាជ្ញាចិត្តថានឹងទៅនិយាយជាមួយរាងក្រាស់ គេមិនអាចអោបដៃឈរមើលរាងក្រាស់ប្រព្រឹត្តិទង្វើរខុសទេ។ខុសតែឯងមិនអីទេ តែនាំមនុស្សជាច្រើននាក់ឲ្យខុស ឲ្យឆ្កួតនឹងថ្នាំឆ្កួតនោះគ្រប់គ្នា។
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
