ភាគទី២៦:បងចិត្តត្រជាក់ណាស់

5.4K 173 0
                                        

បន្ទប់ខាងលើ….

"អូននឹកប្តីអូន"រាងតូចស្រែកយំកញ្ជ្រោលលើចង្កេះបង

"….."ជុងហ្គុកមិនមាត់តែបីប្អូនមកទម្លាក់អោយគេងលើពូកថ្នមៗដណ្តប់ភួយឲ្យប្អូនបានស្រួលបួល។មុននឹងដើរទៅយកទឹកមកជូតខ្លួនឲ្យប្អូនតែត្រូវប្អូនចាប់ដៃមាំរបស់នាយទាញមកអោបជាប់។ជុងហ្គុកក៏ដាក់ខ្លួនអង្គុយក្បែរអ្នកដែលស្រវឹងនោះទាំងមិនមាត់មួយម៉ាត់។

"ចន ជុងគុករ៉ូស្វេស៍តុនបងអាក្រក់ណាស់ បងត្រជាក់ដូចទឹកកកនៅអង់តាក់ទិច"រាងតូចដេករវើរវាយនិយាយទាំងស្រវឹងអួរជុងហ្គុកអោនចុះបន្តិចព្រោះចឹងដឹងថាប្អូននិយាយអ្វីពេលឮប្អូននិយាយហើយគេមិនមាត់បានត្រឹមតែរក្សាភាពស្ងៀមស្ងាត់ដូចមុនដដែល។

"...."ជុងហ្គុកជ្រួញចញ្ចើមព្រោះប្អូននិយាយផងយំផងផឺផងត្អើកផងគេស្ដាប់មិនបាន។

"បងមិនស្រលាញ់អូនទេ បងទុកអូនចោល ចាំមើលអូននិងរកប្តីថ្មីដែលគេស្រលាញ់អូនជាងបង"ថេហ្យុងធាក់ភួយចេញងើបអង្គុយឆ្ងក់ងក់កស្ទិ!!!ពេបមាត់យំរៀបរាប់បងមិនស្រលាញ់គេចាំមើលគេរកប្តីថ្មីដែលស្រលាញ់គេជាងបង។ពេលនោះគេនឹងសុំបងលែងលះហើយបងចាំតែមើលទៅ។

"អូនស្រវឹងហើយដេកទៅ!"ជុងហ្គុកគិតថាប្អូនស្រវឹងនិយាយមិនដឹងអីគេមិនប្រកាន់ទេ។

"ហ្អឹម…អត់ដេក!!!អត់ចង់ដេកទេអូនចង់នៅនិយាយ"រាងតូចក្រវីចង្អុលដៃទៅមកៗបញ្ជាក់ថាគេមិនដេកទេគេចង់នៅនិយាយបងកុំមកចង់ហាមគេឲ្យសោះ។

"បើនៅនិយាយយើងទៅដេកបន្ទប់ផ្សេង" ជុងហ្គុកចង់ ងើបចេញតែត្រូវរាងតូចហក់អោបកបងពីក្រោយជាប់ខាំកបងក្រឹបៗ។ជុងហ្គុកមិនឈឺព្រោះធ្មេញប្អូនដូចធ្មេញឆ្មាខាំគេមិនឈឺសូម្បីតែបន្តិច។

"បងចង់ទៅណា?បងចង់ទុកអូនចោលទៀតមែនទេ?បងមិននឹកអូនខ្លះទេហ្ហេស?ហ្ហឹកៗ…"រាងតូចស្រែកយំដង្ហក់ហៀរសំបោរដាក់ពេញស្មាបងគេប្រឹងអោបកបងកាន់តែជាប់ខ្លាំងជាងមុន។បងចង់លៀនអណ្តាតប្អូនរឹតខ្លាំងពេក មិនខ្លាចបងងាប់។

"ចឹងគេងទៅ"ជុងហ្គុក

"អូនចង់គេងត្រង់នេះ "និយាយរួចរាងតូចក៏ងើបខ្លួនមកអង្គុយច្រកគៀវលើកភ្លៅបងដាក់មុខអឹបនឹងដើមទ្រូងបងដៃអោបរឹតចង្កេះបងជាប់។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now