ភាកគទី៤: ក្មេងនោះវាព្រម?

7K 253 8
                                        

  ព្រឹកថ្ងៃថ្មី…..ពន្លឺព្រះអាទិត្យមិនទាន់រះស្រួលបួលផងរាងតូចរ៉ូតរះភ្ញាក់ពីដំណេកលុបលាងមុខមាត់ហើយក៏ចុះមកធ្វើអាហារពេលព្រឹកសម្រាប់អនាគតម៉ាក់ក្មេកនឹងអនាគតស្វាមីយ៉ាងយកចិត្តទុកដាក់ នេះក៏ជាទម្លាប់មួយដែរ ពេលគេនៅ អាមេរិកក៏គេមិនបានដេកដល់ថ្ងៃរះដែរព្រោះគេត្រូវងើបធ្វើម្ហូបសម្រាប់គ្រួសារមីងពូរបស់គេឡើងក្លាយជាទម្លាប់ទៅហើយ។គេរស់នៅទីនោះប្រៀបដូចជាអ្នកបម្រើម្នាក់អីច្នឹងគ្មានអ្នកណាខ្វល់ពីគេឡើយ។គេរស់ទាំងវេទនាខ្លាចមុខខ្លាចក្រោយគ្មានក្តីសុខទេ។

"អ្នកប្រុសតូចឡើងទៅសម្រាកវិញចុះទុកឲ្យខ្ញុំជាអ្នកធ្វើវិញ"អ៊ំមេការគាត់មិនស្រណុកចិត្តឡើយ ពេលដែលរាងតូចមកធ្វើការងាររបស់គាត់បែបនេះ។គាត់មិនចង់ឲ្យគេធ្វើឡើយ។

"ជួយធ្វើគ្នាណាអ៊ំនឹងបានឆាប់ហើយ"ថេហ្យុងងាកមកញញឹមដាក់គាត់ពព្រាយ។

"តែអ្នកប្រុស…"គាត់ចង់ឃាត់តែរាងតូចនិយាយកាត់

"ខ្ញុំក៏ដូចជាពួកអ៊ំដែរ"គេបញ្ឈប់ដៃចិត្តបន្លែងាកមកនិយាយមួយគាត់ ចង់ប្រាប់គាត់ថាគេក៏មិនខុសពីពួកគាត់ដែរ

"អ្នកប្រុសហេតុអ្វីនិយាយបែបនេះ?"ឮសម្តីអ្នកប្រុសក្បែរខ្លួនហើយធ្វើឲ្យអ៊ំងាកមកមើលមុខគេខ្វាច់ឆ្ងល់ម្តេចគេនិយាយបែបនេះ?

"ហ្ហឹស!!គ្មានអ្វីទេអ៊ំ"គេសើចបន្តិចសម្រេចចិត្តថាមិននិយាយទេ ព្រោះឲ្យតែនឹកទៅដល់ផ្ទះនោះពេលណាគេកល់ទឹកភ្នែករកយំទៀតហើយ។

"មិនអីទេណាខ្ញុំមិនបង្ខំអ្នកប្រុសឲ្យនិយាយទេ"មើលទៅទឹកមុខដូចជាមិនស្រួលគាត់ក៏មិនដេញដោល។

    រាងតូចក៏ញញឹមផ្អែមទៅកាន់គាត់តែកែវភ្នែកមួយគូរនោះពោរពេញទៅដោយទុក្ខកង្វល់រាប់ម៉ឺនដែលលាក់បង្កប់ដោយមិនប្រាប់អ្នកណាឡើយ។

   គេចង់និយាយវាចេញមកណាស់ ឲ្យវាបានធូរតែមិនអាច  ព្រោះមិនចង់នាំទុក្ខដល់អ្នកណាម្នាក់ដោយសាររឿងគេទេ។ថ្ងៃអាក្រក់របស់យើង  តែជាថ្ងៃល្អរបស់គេ  បើយើងនិយាយទុក្ខសោករបស់យើងប្រាប់ទៅកាន់គេ  វាអាចធ្វើឲ្យអារម្មណ៍គេ  មិនល្អបានម្លោះហើយគេជ្រើសមិននិយាយហើយស្ងាត់ស្ងៀមគឺជាជម្រើសល្អបំផុត។គ្មានអ្នកណាម្នាក់ស្ម័គ្រមកស្តាប់រឿងរបស់យើងទេ។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now