ភាគទី៣២: ទឹកភ្នែកគេ មិនមែនទឹកភ្នែកខ្ញុំ

4.5K 147 5
                                        

ថ្ងៃថ្មី ....

ថេហ្យុង កំពុងអង្គុយនៅលើទោងកញ្ចុះចំហៀង ភូមិគ្រឹះជជែករៀបរាប់ទុក្ខសោកជាមួយស្រីបម្រើម្នាក់ ទាំងទឹកភ្នែក ស្រីបម្រីពីរនាក់ទៀតជាអ្នកចាំយោលទោងឲ្យបង្ហោះ ទៅមុខទៅក្រោយ ឯអ្នកជិះវិញគ្មានខ្លាចញញើតធ្លាក់ទេ គេគិតតែពីយំអើយយំ យំតាំងពីថ្ងៃដែលប្តីរត់ចោលរហូតដល់ ថ្ងៃនេះក៏គេនៅតែយំ គេអង្គុយយំនៅលើទោងនេះ រងចាំផ្លូវប្តី ដៃកាន់ទូរស័ព្ទតេទៅប្តី ផ្ញើសារទៅសុំទោសប្តី តែប្តីមិនខ្វល់ គេសើចផងយំផងចង់កើតឆ្កួត។

អ្នកបម្រើក្បែរខ្លួននាំគ្នាទប់សើចស្ទើរស្ទះទ្រូង គ្មាន អ្នកណាអាណិតទេ ព្រោះអ្នកប្រុសកំប្លែងពេក ជាពិសេសភ្នែកហើមៗមុខប៉ោងៗ បែបនេះទៀតកាន់តែល្អសើចលើសដើម

"អ្ហឹកៗ… ខ្ញុំនឹកប្តីខ្ញុំណាស់ គាត់ចិត្តដាច់ទុកខ្ញុំចោល៣ថ្ងៃហើយ"ថេហ្យុងយំអណ្តឺតអណ្តក់រៀបរាប់ទាំងលើកអាវសឺមីពណ៌ខ្មៅមួយមកជូតទឹកភ្នែកបណ្តើរជូតសំបោរបណ្តើរ។ អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយមែនទេថាអាវមួយនោះជារបស់អ្នកណា។

ថេហ្យុង យំបែបនេះតាំងពីយប់មកម្លេះមកទល់ស្មាននេះហើយគេនៅតែយំ យំមិនឆ្អែត គេសម្បូរទឹកភ្នែកណាស់ គេយំឡើងហើមភ្នែក មុខឡើងប៉ោងក្រហមអស់ហើយ នៅតែមិនព្រមឈប់យំ។

"លោកប្រុសគាត់អាចនឹងរវល់ណាអ្នកប្រុស"អ្នកបម្រើបានតែនិយាយទាំងមិនដឹងថាលោកប្រុសរវល់មែនឬអត់ផង។ពួកនាងគ្រាន់តែលួងចិត្តអ្នកប្រុសតែប៉ុណ្ណោះ ដើម្បីកុំឲ្យអ្នកប្រុសឈឺចាប់ដួងចិត្តពេក។

"អ្ហឹកៗ…គាត់រវល់ស្អីណាស់ណាទៅ ហេតុអីមិនមករកប្រពន្ធម្នាក់នេះ? ហេតុអីមិននឹក? ហេតុអីមិនតបសារ? "គេ ឆ្ងល់បងរវល់ស្អីណាស់ណាទៅ ហេតុអីតបសារគេមិនបាន? គេខូចចិត្តណាស់ យល់ថាឈឺចាប់ណាស់ សុំទោសហើយ ដឹងខុសហើយ សារទៅលួងហើយ ថតរូបឲ្យមើលហើយ តែម្តេចក៏បងដាច់ចិត្តម្លេះ បងចង់កាត់ផ្តាច់ម៉ិតតែម្តងឬ? បងមិនស្រណោះស្រណោកអាណិតអាសូរគេខ្លះទេឬ? បងទៅបាត់ស្ងា ត់ឈឹង សូម្បីស្រមោលបងក៏គេមិនឃើញ គេរងចាំបងទាំងគ្មានសង្ឃឹម។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now