យប់ឡើង….
ថេហ្យុង ក្រោយពីញ៉ាំបាយហើយក៏ឡើងមកបន្ទប់ កំលោះតូច ប្រះខ្លួនដេកលើពូកទាំងដកដង្ហើមធំហាក់តប់ប្រម៉ល់គិតស្អីក៏មិនចេញ គេគេងសម្លឹងពិដានបន្ទប់ភ្លឹសៗ មុននឹងយកទូរស័ទ្ទទាក់ទងទៅកាន់ JTK ដើម្បីនិយាយគ្នាឲ្យបានស្រេចបាច់ គេមិនចង់នៅផ្តល់ក្តីសង្ឃឹមឲ្យនរណាម្នាក់ទេ ពេលនេះគេដឹងថាក្នុងចិត្តគេស្រលាញ់អ្នកណា ចង់បានអ្នកណា ពិតប្រាដក
"ខ្ញុំមកផ្តល់ចម្លើយឲ្យលោក"ថេហ្យុង ដកដង្ហើមធំមុននឹងវាយអក្សរទៅកាន់អ្នកម្ខាងទៀត។
ទីង! គ្រាន់តែរាងតូចសារទៅភ្លាមអ្នកខាងនោះក៏ឆ្លើយ តបមកវិញយ៉ាងលឿន ដែលខុសពីព្រឹកមិញ ដែលគេខំផ្ញើរទៅយ៉ាងច្រើនបែរជាស្ងាត់។
"(សុំទោសណាថេយ៍ដែលព្រឹកមិញយើងមិនបានចូលមើលសាររបស់ថេយ៍ យើងរវល់ យើងសុំទោសពិតមែនណា កុំខឹងយើងអីណា)"អ្នកខាងនោះសរសេរមកយ៉ាងច្រើន ថេហ្យុងអង្គុយអានទាំង ហត់នឿយចិត្តមិនដឹងគួរប្រាប់បែបណា។
"មិនអីទេខ្ញុំមិនខឹងនឹងលោកទេ"ថេហ្យុង
ទីង!
"(ល្អណាស់ ចឹងថេយ៍ផ្តល់ចម្លើយឲ្យយើងមក យើងចាំស្តាប់ សង្ឃឹមថាមិនដូចអីដែលថេយ៍និយាយព្រឹកមិញណា)"
"ដូចខ្ញុំនិយាយព្រឹកមិញ បងប្រុសខ្ញុំមិនឲ្យពួកយើងទាក់ទងគ្នាទេ"ថេហ្យុង
ទីង!
"(ថេយ៍កុំធ្វើបែបនឹងបានទេ យើងស្រលាញ់ថេយ៍ណា យើងដឹងថាបងថេយ៍មិនឲ្យពួកយើងទាក់ទងគ្នា តែថេយ៍តស៊ូជាមួយយើងមិនបានឬ?)"ថេហ្យុងនៅខាងនេះក្តុកក្តួលចិត្ត ពេលអានសំណេរនាយចប់
"ខ្ញុំដឹងថាលោកស្រលាញ់ខ្ញុំ ហើយខ្ញុំក៏មានចិត្តឲ្យលោក តែបងប្រុសខ្ញុំគាត់មិនពេញចិត្តលោក ខ្ញុំតាមបង ខ្ញុំមកប្រាប់លោកតែប៉ុណ្ណឹងទេ ពួកយើងកុំទាក់ទងគ្នាទៀតអី"ថេហ្យុង
ទីង!
"(ត្រឹមជាបងប្រុសហេតុអី ថេយ៍ស្តាប់សម្តីគេម្លេះ?)"ថេហ្យុងមើលសារនាយហើយគេហួសចិត្ត នាយគិតថាបងប្រុសគេ ត្រឹមជាបងប្រុសឬ? នាយគិតខុសហើយ គាត់ជាបងផង ជាប្តីផង គេស្រលាញ់បងណាស់ ថ្ងៃនេះមកសុំផ្តាច់ទំនាក់ទំនងជាមួយនាយក៏ព្រោះតែបងប្តីដូចគ្នា។
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
