ងាកមកមើលខាងថេហ្យុងឯណេះវិញបន្ទាប់ពីចេញពីមន្ទីរពេទ្យគេស្រងូតស្រងាត់ណាស់មិនសូវនិយាយស្តី គេគិតតែពីអង្គុយសំគុកសម្លឹងមើលរូបថតបងដែលមាននៅក្នុងទូរស័ព្ទរបស់គេស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន។ កំពុងតែមើលភ្លឹកទូរស័ព្ទរបស់គេក៏រោទិ៍ឡើងជាលេខរបស់ស៊ឺវ៉ូថេហ្យុងក៏រហ័សចុចទទួលយ៉ាងលឿន
"មានអីមែនទេបងស៊ឺវ៉ូ?"ថេហ្យុងចុចទទួលភ្លាមក៏សួរនាំភ្លែត
"អ្នកប្រុសតូច…ពេលនេះអាចនឹងមានរឿងធំហើយ"ស៊ឺវ៉ូនិយាយផងរត់ផងដង្ហក់ខ្យល់ឃូៗ។
បានជាស៊ឺវ៉ូហត់បែបនេះព្រោះពេលនេះគេកំពុងតែទូរស័ព្ទទៅរាងតូចបណ្តើរ រត់ទៅកាន់របស់លោកប្រុសបណ្តើរ។ គេត្រូវតែផ្តល់ព័ត៌មាននេះទៅអ្នកប្រុសគេឲ្យបានលឿនមុនលោកប្រុសទៅដល់
"មានរឿងអីបង?"ថេហ្យុងឮស៊ឺវ៉ូននិយាយបែបនេះគេភ័យភើតពោះតើមានរឿងអីទៅ?តាមស្តាប់សម្លេងស៊ឺវ៉ូទៅមិនមែនរឿងតូចទេ។
"គឺពេលនេះលោកប្រុសកំពុងតែធ្វើដំណើរទៅកាន់ភូមិគ្រឹះរបស់លោកឧត្តមសេនីយ៍ម្តងទៀតហើយ គាត់មិនមែនទៅតែខ្លួនទទេទេ តែគាត់បានយកកាំភ្លើងនឹងគ្រាប់បែកទៅមួយកាតាបគាត់ខឹងខ្លាំងណាស់ខ្ញុំគិតថាគាត់នឹងបំផ្ទុះភូមិគ្រឹះចោលមិនខានទេ"ស៊ឺវ៉ូ
"ពេលនេះគាត់នៅឯណា?"ថេហ្យុងឮហើយស្លុតចិត្ត
"លោកប្រុសដើរទៅចាំនៅក្នុងឡានមុនបាត់ហើយខ្ញុំហាមយ៉ាងណាក៏គាត់មិនស្តាប់ដែរ ទើបខ្ញុំទាក់ទងទៅអ្នកប្រុសតូច ខ្ញុំគិតថាមានតែអ្នកប្រុសតូចតែម្នាក់គិតដែលអាចបង្ក្រាបកំហឹងលោកប្រុសបាន"ស៊ឺវ៉ូ
"…."ថេហ្យុងស្ងាត់
"អ្នកប្រុសចុះមកជួបនិយាយជាមួយលោកប្រុសបន្តិចមកណាខ្ញុំសុំអង្វរខ្ញុំមិនចង់ឃើញលោកប្រុសអាក្រក់ជាងនេះទេ ខ្ញុំដឹងថាអ្នកប្រុសតូចខឹងលោកប្រុសដែលជាមនុស្សអាក្រក់ តែខ្ញុំសុំឲ្យអ្នកប្រុសតូចដឹងផង ថាលោកប្រុសស្រលាញ់អ្នកប្រុសតូចខ្លាំងណាស់"ស៊ឺវ៉ូ
"ចាំខ្ញុំចុះទៅនិយាយជាមួយគាត់"ថេហ្យុង
"ខ្ញុំអរគុណអ្នកប្រុសតូចណាស់"ស៊ឺវ៉ូ
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
