ជុងហ្គុកប្រឹងគោះទ្វារ តែអ្នកខាងក្នុងស្ងាត់ គេគោះទៀត គោះតាំងពីឈរ រហូតអង្គុយ អស់ពីអង្គុយ ដេកម្តង បើស្រវឹងទន់ខ្លួនថ្នាក់នេះហើយ ទៅទ្រាំអីបានទៀត ដេកគោះ
មើលអ្នកខាងក្នុងវិញ ឮបងគោះ ដឹងបងមក តែមិនបើកព្រោះនៅខឹង បងដើរទើបចូលផ្ទះ បងមានមើលម៉ោងទេ? ថាម៉ោងប៉ុន្មានហើយ?បងមិនគិតប្រពន្ធកូនចាំផ្លូវ មកវិញបងស្រវឹងជោគជាំ បងស្រែកដូចមនុស្សឆ្កួត គេស្អប់។
"គោះឲ្យស្លាប់ទៅ អូនមិនបើកឲ្យបងទេ"ថេហ្យុងដាក់ខ្លួនគេងវិញ ទាញភួយមកដណ្តប់ គេងបែរខ្នង លើកដៃខ្ទប់ត្រចៀក ព្រោះមិនចង់ឮសម្លេងបង។
"អូនហា៎~បើកទ្វារឲ្យប្តីចូលផង មូសខាំណាស់"ជុងហ្គុក មិនបោះបង់នៅតែគោះ នៅតែហៅប្អូន ផ្ទះគ្មានមូសទេ តែរំអួយចង់ឲ្យប្អូនអាណិត។
ស្ងាត់មិនឮប្អូនតប មិនឮសម្លេងបើកទ្វារ បងនិយាយ ទៀត បងហៅទៀត បងហៅដល់បងឆ្កួត បងឆ្កួតព្រោះស្នេហ៍ អូន ។
"អូនខឹងបងមែនទេ?បងសុំទោស បងខុសហើយ ស្អែកបងឲ្យពួកវាយកចេញ"ជុងហ្គុក ស្រែកសុំទោសប្អូន គេដឹងថាគេខុស គេធ្វើលើសពេក ធ្វើឲ្យប្អូនមិនសប្បាយចិត្តកំហុសគេទាំងស្រុង តែគេធ្វើនេះក៏ព្រោះគេស្រលាញ់ប្អូន ហួងហែងប្អូន ប្អូនជាកម្មសិទ្ធិរបស់គេតែម្នាក់គេមិនចង់ឲ្យអ្នកណាមកមើលមុខប្អូនញញឹមដាក់ប្អូនក្រៅពីគេបានឡើយ។គេស្រលាញ់ប្អូនពេកបណ្តាលឲ្យចិត្តគេអាត្មានិយម។
"…."អ្នកខាងក្នុងស្ងាត់ មិនតប ដេករងចាំមើលពេលណាបងឈប់ស្រែក
"ថេយ៍ៗប្រពន្ធសម្លាញ់របស់ប្តី បើកទ្វារមកណាប្តីចង់ លួងអូន"ជុងហ្គុក គេចេះលួងហើយ គេចង់លួងប្អូន ចង់ឲ្យប្អូនសប្បាយចិត្តវិញ។
"ឮប្តីហៅទេ ប្តីនឹកប្រពន្ធកូន នឹកគ្រួសារតូចៗរបស់ ពួកយើងណាស់ប្រពន្ធសម្លាញ់"ជុងហ្គុក រៀបរាប់ ទាំងអារម្មណ៍នឹកនា បែកប្រពន្ធកូនមិនប៉ុន្មានម៉ោងទេ តែគេនឹកស្ទើរដាច់ខ្យល់ទៅហើយ។ មកដល់ផ្ទះសង្ឃឹមបានអោបបានថើប ប្រពន្ធកូន តែមានឯណា មកវិញប្រពន្ធខឹងឲ្យដេកក្រៅបន្ទប់
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
